មន្រ្តីជំនាញបានចុះត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងថវិកាសហគមន៍នេសាទឆ្នាំ២០២១ និងឆ្នាំ២០២២ របស់សហគមន៍នេសាទកន្ទិលសែនជ័យ សហគមន៍នេសាទបាទងសាមគ្គីប្រាំពីរមករា និងចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបានចំនួន០២ ករណី
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២២
116

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម ៖

១-ការងារសហគមន៍នេសាទ ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងថវិកាសហគមន៍នេសាទឆ្នាំ២០២១ និងឆ្នាំ២០២២ របស់សហគមន៍នេសាទកន្ទិលសែនជ័យ សហគមន៍នេសាទបាទងសាមគ្គីប្រាំពីរមករា ស្រុកពោធិ៍រៀង សហគមន៍នេសាទធាយ និងសហគមន៍នេសាទរក្សជ័យ ស្រុកបាភ្នំ។

២-ការអភិរក្សធនធានផលជលផល៖

ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែករដ្ឋបាលជលផលកំពង់លាវ នៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយបញ្ជាការឯកភាពស្រុកពាមរក៍ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ និងនៅឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង អនុវត្តបានចំនួន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង និងដាយចាប់ត្រីខុសទីតាំងរដ្ឋបាលកំណត់។

វត្ថុតាងបទល្មើសត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ និងឃាត់ទុកជាបណ្ដោះ អាសន្នដូចខាងក្រោម៖

- លូស្បៃមុងចំនួន ១០ មាត់ បំផ្លាញចោល។

- របាំងព្រួលស្បៃមុងប្រវែង ៥៥០ ម៉ែត្រ បំផ្លាញចោល។

- បង្គោលចម្រឹងចំនួន ១៨០ ដើម បំផ្លាញចោល។

- ចាកលែងត្រីចម្រុះទម្ងន់២០ គ.ក្រ។

- បានឃាត់ទុកជាបណ្ដោះអាសន្ន ឧបករណ៍ដាយត្រី ចំនួន ០១ វង់។

The work results of Prey Veng Fisheries Administration District of Provincial Department of Agriculture, Forestry and Fisheries of Prey Vengon Tuesday, November 15, 2022 are as follows:

1-Fishing community work:

The Prey Veng Fisheries Administration District inspected the implementation of the action plan and budget of the fishing community in 2021 and 2022 of Kandil Sen Chey fishing community, Bang Samaki Prampi Makara fishing community, Po Rieng district, Theay fishing community and Reak Chey fishing community in Ba Phnom district.

2-Conservation of fishery resources

The stung Slout Fisheries Administration Division and Kampong Leav Fisheries Administration Division of Prey Veng Fisheries Administration District cooperated with Peamrok District Unity Command to prevent and crack down on fishery crimes in Kampong Prasat commune, Peamrok district and in Po Rieng commune, Po Rieng district, 2 cases of fishing using Mosquito nets and fishing nets at the wrong administrative location. The exhibits were destroyed at the fishing grounds and temporarily detained as follows:

- Destroy 10 mosquito nets.

- Destroyed 550 meters of mosquito nets.

- 180 poles were destroyed.

- Release mixed fish weighing 20 kg.

- Temporarily detained 1 round of fishing gear.

ចំនួនអ្នកចូលទស្សនា
Flag Counter