សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២២
274

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖

I-ស្ថានភាពទួទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល ។

⁃ ក្របី17.648ក្បាល ។

⁃ សេះ105ក្បាល ។

⁃ ជ្រូក31.061ក្បាល ។

⁃ ចៀម86ក្បាល។

⁃ ពពែ2577ក្បាល ។

⁃ មាន់2.938.933ក្បាល ។

⁃ ទា 1.076.326ក្បាល ។

II-ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

ការនាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖

- ស៊ុតទា ៨៥ ០០០គ្រាប់។

- ស៊ុតមាន់ ១៧ ២០០គ្រាប់។

III- លទ្ធផលសម្រេចបាន

១-ផ្នែកសុខភាពសាធារណៈ

មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។

២-ការងារផលិតកម្ម

បានចុះពិនិត្យមេីលការចិញ្ចឹមគោ និងណែនាំពីបច្ចេកទេសដល់កសិករ ថា នី មានគោ06ក្បាលនៅភូមិកញ្ចំ(ខ) ឃុំកញ្ចំ ស្រុក ពារាំង ។

៣-ការងារសិក្ខាសាលា ប្រជុំផ្សេងៗ

លោកប្រធានការិយាល័យ បានចូលរួមសិក្សាវាយតម្លៃគម្រោងដាក់ទុន វិ និយោគ សាងសង់ ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការធ្វើអាជីវកម្ម ប្រមូលផាសុីសត្តឃាតដ្ឋាន ស្រុកកំចាយមារ អ្នកចូលរួម មានតំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត តំណាងសាលាខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលស្រុក អភិបាលរងស្រុក មេឃុំស្មោងជើង និង ម្ចាស់សត្តឃាត ។

ចំនួនអ្នកចូលទស្សនា
Flag Counter