សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ
១. ស្ថិតិសត្វ
⁃ គោ 365.525ក្បាល
⁃ ក្របី17.648ក្បាល
⁃ សេះ105ក្បាល
⁃ ជ្រូក31.061ក្បាល
⁃ ចៀម86ក្បាល
⁃ ពពែ2577ក្បាល
⁃ មាន់2.938.933ក្បាល
⁃ ទា 1.076.326ក្បាល ។
II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ
ការនាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
- ស៊ុតទា៧៦០០០គ្រាប់
- ស៊ុតមាន់១៥៤០០គ្រាប់
III- លទ្ធផលសម្រេចបាន
១. ផ្នែកសុខភាពសាធារណៈ
មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
២. ការងារសិក្ខាសាលា ប្រជុំផ្សេងៗ
- លោកប្រធានការិយាល័យ បានចូលរួមសិក្សាវាយតម្លៃគម្រោងដាក់ទុន វិ និយោគ សាងសង់ ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការធ្វើអាជីវកម្ម ប្រមូលផាសុីសត្តឃាតដ្ឋាន ស្រុកព្រះស្តេច និងស្រុកបាភ្នំ មានអ្នកចូល រួមចំនួន16នាក់ ស្រី 1នាក់។
- ការិយាល័យបានចាត់មន្រ្តី ចូលរួមសិក្ខាសាលា ពិនិត្យវឌ្ឍនភាព ស្តីពីការអនុវត្ត APSED/IHR/JEE អ្នកចូល រួមមានអ្នកពាក់ព័ន្ធចំនួន៤ខេត្ត គឺខេត្តកណ្តាល ព្រៃវែង ស្វាយរៀង នឹង ខេត្តព្រះវិហា ក្រោមអធិបតីភាព ឯកឧត្តម លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល។