សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖
I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ
1. ស្ថិតិសត្វ៖
⁃ គោ 365.525ក្បាល ។
⁃ ក្របី17.648ក្បាល ។
⁃ សេះ105ក្បាល ។
⁃ ជ្រូក31.061ក្បាល ។
⁃ ចៀម86ក្បាល ។
⁃ ពពែ2577ក្បាល ។
⁃ មាន់2.938.933ក្បាល ។
⁃ ទា 1.076.326ក្បាល ។
II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ
ការនាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖
• ស៊ុតទា ៨៥ ០០០ គ្រាប់។
• ស៊ុតមាន់ ១៦ ៦០០ គ្រាប់។
III- លទ្ធផលសម្រេចបាន
១. ផ្នែកសុខភាពសាធារណៈ
មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាព ។
២. ផ្នែកបសុព្យាបាល
ចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកបានគោ ១១២ក្បាល នៅស្រុកកំពង់ត្របែក ។
៣. ផ្នែកផលិតកម្ម
ចុះពិនិត្យមេីលការចិញ្ចឹមគោ ណែនាំពីបច្ចេកទេស និងចែកថ្នាំសម្លាប់មេរោគ2លីត្រ ដល់កសិករ ឈ្មោះ រី ថាវី មានគោ11ក្បាល នៅភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុក ពារាំង និងកសិករចិញ្ចឺមជ្រូក មានជ្រូកមេចំនួន៦ក្បាលឈ្មោះ រ៉ាត ដាន្នីនៅភូមិកំពង់ឬស្សី.ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ផ្តល់ថ្នាំសំលាប់មេរោគ ២លិត្រ ។