ស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា និងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រួមមានដូចខាងក្រោម៖
១- ល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សា (បញ្ចប់) ត្រឹមថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២
- កំពស់ទឹកភ្លៀង គិតជាមធ្យមភាគ ១.៣០៨,៤២មិល្លីម៉ែត្រ
- ព្រោះសរុប ២៧៦.៨១៩ហិកតា គិតជាភាគរយ ១១០,៧៣%
២- ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សា គិតត្រឹមថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២
- ប្រមូលផលសរុប ៨៤.១៨៣ហិកតា។
៣- ល្បឿនបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីរដូវវស្សា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
ដំណាំសាកវប្បកម្ម៖
- អនុវត្តន៍សរុប ១.៧៣១ហិកតា
- បន្លែគ្រប់មុខ ១.៧០៧ហិកតា
- ពោតស ៩ហិកតា
- ម្ទេស ១៥ហិកតា។
ដំណាំឧស្សាហកម្ម៖
- អនុវត្តន៍សរុប ៧.៩០២ហិកតា
- ពោតក្រហម ២.៨៩០ហិកតា
- សណ្ដែកបាយ ៨៤០ហិកតា
- សណ្ដែកដី ៤៦ហិកតា
- ល្ង ១២១ហិកតា
- អំពៅ ៥៣៣ហិកតា
- ឈូក ៣.១៧២ហិកតា។
៤- ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីរដូវប្រាំង គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
ដំណាំសាកវប្បកម្ម៖
- ប្រមូលផលសរុប ២៣.០៧៩តោន
- បន្លែគ្រប់មុខ ២២.៩២០តោន
ដំណាំឧស្សាហកម្ម៖
- ប្រមូលផលសរុប ៥៤.០៦១តោន
- អំពៅ ២៨.៦៥០តោន
- ល្ង ៨៥តោន
- ពោតក្រហម ២០.២៣០តោន
- សណ្តែកដី ៦៩តោន
- ឈូក ៤.២៧១តោន
- សណ្តែកបាយ ៦៩តោន។
៥- របាយការណ៍ស្វាយនាំចេញទៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
- ស្វាយនាំចេញសរុប ៣៥.៣១៨តោន
- នាំចេញក្នុងសប្ដាហ៍ ៧៩៣តោន
- តម្លៃ(រៀល/គីឡូក្រាម) ៨៤៤រៀល។
៦- របាយការណ៍ដំឡូងមីស្រស់នាំចេញទៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
- ដំឡូងមីស្រស់នាំចេញសរុប ០តោន
- ដំឡូងមីស្រស់ក្នុងសប្ដាហ៍ ០តោន
- តម្លៃ(រៀល/គីឡូក្រាម) ០រៀល។
៧- របាយការណ៏ស្រូវនាំចេញទៅប្រទេសវៀណាម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២
- ស្រូវនាំចេញសរុប ១.១០៨.៦០៧តោន
- ស្រូវចេញក្នុងសប្ដាហ៍ ៣.៤៧៣តោន
- តម្លៃស្រូវ IR504 = ៨២០រៀល
- តម្លៃស្រូវ OM5451 = ៨២០រៀល។