លទ្ធផលការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រៃវែង នៅថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ការការពារ និងអភិរក្សធនធានជលផល ៖
សមត្ថកិច្ចផ្នែក និងសង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍នៅឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ និងនៅកន្លែងនេសាទសហគមន៍នៅឃុំព្រៃព្នៅ ស្រុកពារាំង អនុវត្ដបានចំនួន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍នេសាទស្បៃមុង។
ឧបករណ៍នេសាទស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖
- លូស្បៃមុងចំនួន៤១ មាត់
- របាំងព្រួលស្បៃមុងប្រវែង២ ៤២០ ម៉ែត្រ
- បង្គោលចម្រឹងចំនួន១ ០២០ ដើម
- និងចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៥០ គ.ក្រ។
The results of Fisheries Administration of Provincial Department of Agriculture Forestry and Fisheries,Prey Veng on Tuesday, October 18, 2022, protection and conservation of fishery resources:
The authorities of Fisheries Administration and Sangkat of Prey Veng Fisheries Administration District prevented and cracked down on fishing offenses in community fishing in Banlich Prasat commune, Peam Ro district and in community fishing in Prey Pnov commune, Pearang district, in 2 cases of fishing with tools, Fishing nets.
Fishing nets were destroyed at the fishing grounds:
- 41 mosquito nets។
- 2,420 meters of mosquito nets។
- 1,020 poles។
- And release 50 kg of mixed fish back into the wild.