មន្រ្តីជំនាញ បានចុះពិនិត្យមេីលការចិញ្ចឹមគោ ណែនាំពីបច្ចេកទេស ក្នុងការចិញ្ចឹមនិងវិធានការជីវសុវត្ថភាពដល់កសិករ
ចេញ​ផ្សាយ ១៨ តុលា ២០២២
95

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានសកម្មភាពដូចខាងក្រោម ៖

I- ស្ថានភាពទួទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល

⁃ ក្របី17.648ក្បាល

⁃ សេះ105ក្បាល

⁃ ជ្រូក31.061ក្បាល

⁃ ចៀម86ក្បាល

⁃ ពពែ2577ក្បាល

⁃ មាន់2.938.933ក្បាល

⁃ ទា 1.076.326ក្បាល ។

II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

• ស៊ុតទា៤៦០០០គ្រាប់

• ស៊ុតមាន់១៦៣០០គ្រាប់

III- លទ្ធផលសម្រេចបាន

១. ផ្នែកសុខភាពសាធារណៈ

មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាពល្អ។

២. ផ្នែកផលិតកម្ម

⁃ ចុះពិនិត្យមេីលការចិញ្ចឹមគោ ណែនាំពីបច្ចេកទេស ក្នុងការចិញ្ចឹមនិងវិធានការជីវសុវត្ថភាពដល់កសិករ ឈ្មោះជិន បូរ៉ាន មានគោ 90ក្បាល នៅភូមិប្រថ្ម ឃុំជៃកំពកស្រុកព្រះស្តេច។

⁃ បង្កាត់សិប្បនិម្មិតគោបាន 1 មេ និងពិនិត្យណែនាំពីការដំណាំស្មៅចំណីសត្វ ផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់កសិករ នៅឃុំក្របៅ ស្រុកកំចាយមារ។

⁃ ចុះពិនិត្យមេីលការចិញ្ចឹមទា ណែនាំពីបច្ចេកទេស និងចែកថ្នាំសម្លាប់មេរោគ បាញ់ថ្នាំសម្លាប់មេរោគ 0,5លីត្រ កសិករ ឈ្មោះ ភ័ក្រ នី មានទា សរុប 3500ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

The activities of the Production and Veterinary Office of the Provincial Department of Agriculture, Forestry and Fisheries of Prey Veng on Monday, October 17, 2022, are as follows:

I-General situation of animal production:

1. Animal statistics:

There are 365,525 cows, 17,648 buffaloes, 105 105 horses, 31,061 pigs, 86 86 sheep 2577 goats, 9 2,938,933 chickens and 1,076,326 ducks. II- Traffic situation of animals and animal products: The export bird eggs to Phnom Penh and other provinces - 46,000 duck eggs -16300 chicken eggs

III-Achievements

1. Public Health

Slaughterhouse inspectors inspected pre-slaughter animals after the slaughter of meat and animal products in the market to ensure the quality and safety of meat and animal products for consumers and instructed slaughter owners as well as slaughterhouse traders to clean up. At the butcher shop and close the animal hygiene certificate issued by the veterinarian at the butcher shop for the buyer to see that these meat and animal products are really good quality and safe.

2. Production

Inspecting cattle raising mail, introducing raising techniques and biosecurity measures to farmer Chin Boran with 90 cows in Pratham village, Chey Kompok commune, Preah Sdach district.

⁃ Artificial breeding of 1 cow and inspection of grasses, fodder, promotion of biogas plant to farmers in Krabao commune, Kamchay Mear district.

⁃ Check the mail, raise ducks, introduce techniques and distribute disinfectants, spray 0.5 liters of disinfectants Farmer Pheakny has a total of 3,500 ducks in Prey Phnov village, Prey Phnov commune, Pearang district, Prey Veng province.

ចំនួនអ្នកចូលទស្សនា
Flag Counter