សមត្ថកិច្ចផ្នែក និងសង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍រោងដំរី អនុវត្ដបានចំនួន២ ករណី។
ចេញ​ផ្សាយ ០៧ តុលា ២០២២
143

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បត៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

១-ការងារសហគមន៍ស្រះជម្រកត្រី ៖

លោក កង សុវណ្ណារ៉ា បានចូលរួមប្រជុំ សិក្សាវាយតម្លៃជាមួយអ្នកពាក់ព័ន្ធ និងគណៈកម្មការ សមាជិក សហគមន៍ ស្រះជម្រកត្រីបឹងផ្លាំង ភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល និងសហគមន៍ស្រះជម្រកត្រីបឹងលើ ភូមិអណ្តូង ឃុំជើងភ្នំ ស្រុកបាភ្នំ ស្តីពីគម្រោងធនធានជលផលតាមវាលស្រែនៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២ របស់គម្រោង ( World Fish ) មានអ្នកចូលរួមសរុប៣៥ នាក់ (ស្រី១៥ នាក់)។

២-ការការពារ និងអភិរក្សធនធានជលផល ៖

សមត្ថកិច្ចផ្នែក និងសង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍រោងដំរី ឃុំរោងដំរី ស្រុកបាភ្នំ និងនៅកន្លែងនេសាទសហគមន៍ក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង អនុវត្ដបានចំនួន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍នេសាទស្បៃមុង។

ឧបករណ៍នេសាទស្បៃមុងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

- លូស្បៃមុងចំនួន១៥ មាត់។

- របាំងព្រួលស្បៃមុងប្រវែង៧៨០ ម៉ែត្រ។

- បង្គោលចម្រឹងចំនួន៣៤០ ដើម។

- ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៥០ គ.ក្រ។

On Thursday, October 6, 2022 the work result of Khan Fisheries Administration of Provincial Department of Agriculture, Forestry and Fisheries, Prey Veng.

1-The work of the fish pond community:

Mr. Kang Sovannara participated in the evaluation meeting with stakeholders and committee members of Boeung Phlang Fish Sanctuary Community, Peana Village, Ampil Krao Commune, Sithor Kandal District and Boeung Leu Fish Sanctuary Community, Andong Village, Cheung Phnom Commune, Ba Phnom District. The second phase of the Food Security Program for the Future in Cambodia (World Fish) project had a total of 35 participants (15 females).

2-Protection and conservation of fishery resources:

The authorities of Fisheries Administration and Sangkat of Prey Veng Fisheries Administration District prevented and cracked down on fishing offenses in Rong Damrey community fishing area, Rong Damrey commune, Ba Phnom district and in community fishing place in Po Rieng commune, Po Rieng district, in 2 cases of fishing with fishing gear.

The mosquito nets fishing nets were dismantled at:

- 15 mosquito nets.

- 780 meters long mosquito net barrier.

- 340 poles.

- Release 50 kg of mixed fish back into the wild.

ចំនួនអ្នកចូលទស្សនា
Flag Counter