លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។
១-ការងារវារីវប្បកម្ម ៖ វារីវប្បករចិញ្ចឹម សុខ ច្រុង នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ បានលក់ត្រីប្រាសាច់បានចំនួន៥ តោន តម្លៃ៤ ២០០ រៀល/គ.ក្រ ស្មើថវិកាចំនួន ២១ ០០០ ០០០ រៀល។
២-ការការពារ និងអភិរក្សធនធានជលផល ៖ សមត្ថកិច្ចផ្នែក និងសង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បាបោង ឃុំបាបោង ស្រុកពាមរក៍ និងនៅកន្លែងនេសាទសហគមន៍ក្នុងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្ដបានចំនួន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍នេសាទស្បៃមុង។ ឧបករណ៍នេសាទស្បៃមុងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖
- លូស្បៃមុងចំនួន១៩ មាត់។
- របាំងព្រួលស្បៃមុងប្រវែង១ ១៦០ ម៉ែត្រ។
- បង្គោលចម្រឹងចំនួន៤៤៥ ដើម។
- ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៤៥ គ.ក្រ។
On Tuesday, October 9, 2022 the work result of Khan Fisheries Administration of Provincial Department of Agriculture, Forestry and Fisheries, Prey Veng.
1- Aquaculture work: Mr. Sok Chrong aquaculture farmer in Bati village, Peam Ro commune, Peam Ro district sold 5 tons of fish at the price of 4,200 Riels / kg, equal to 21,000,000 Riels.
2-Protection and conservation of fishery resources: The authorities of Fisheries Administration and Sangkat of Prey Veng Fisheries Administration District prevented and cracked down on fishing offenses at Babong Community Fisheries in Babong Commune, Peam Ro District and community fishing in Prek Chrey Commune, Po Rieng District in two cases of fishing with fishing gear. Mosquito nets. Fishing nets were dismantled at:
- 19 mosquito nets.
- 1,60 meters long mosquito net barrier.
- 445 pillars.
- Release 45 kg of mixed fish back into the wild.