មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សព្វផ្សាយវិធានការការពារ ជម្ងឺឆ្លង និងចាក់វ៉ាក់ សាំងសាទឹក អុតក្តាម គោ ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
125

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បត៌្ត ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ថៃទី២៩ ខែ កញ្ញា ឆ្នាំ២០២២ មានសកម្មភាពដូចខាង ក្រោម៖

I- ស្ថានភាពទួទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល

⁃ ក្របី17.648ក្បាល

⁃ សេះ105ក្បាល

⁃ ជ្រូក31.061ក្បាល

⁃ ចៀម86ក្បាល

⁃ ពពែ2577ក្បាល

⁃ មាន់2.938.933ក្បាល

⁃ ទា 1.076.326ក្បាល ។

II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗចំនួន ៨៥៦០០គ្រាប់

III- លទ្ធផលសម្រេចបាន

1- ផ្នែកសុខភាពសាធារណៈ

មន្ត្រីជំនាញ ប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព និងសុវត្ថិភាពល្អ។

2- ផ្នែកបសុព្យាបាល ការិយាល័យបានបើកយុទ្ធនាការចាក់វ៉ាក់ សាំងសាទឹក និងអុតក្តាម គោ ក្របី ជា លទ្ធផលចាក់បាន៖

- សារទឹកបានគោ៧៧៩ក្បាល ក្របី៤ក្បាល នៅ ស្រុកមេសាង ស្រុកពារាំង ស្រុកព្រះស្តេច និងស្រុកពាមរក៍ ។

- បានចុះពិនិត្យមេីលការចិញ្ចឹមគោ និងចែកថ្នាំប្លឺមេឌីឡែន ដល់កសិករចំនួន2គ្រួសារ មានគោសរុប ៩ក្បាល នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុក ពារាំង ។

3- ផ្នែកផលិតកម្ម

បង្កាត់សិប្បនិម្មិតគោបាន ២មេ បានណែនាំពីវិធានការអនាម័យ ការធ្វើជីវសុវត្ថិភាព បច្ចេកទេសចិញ្ចឹមជ្រូក មាន់ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់កសិករនៅក្រុងព្រៃវែង និងស្រុកកំចាយមារ ។

The activities of the Production and Veterinary Office of the Provincial Department of Agriculture, Forestry and Fisheries of Prey Veng on Thursday, September 29, 2022, are as follows:

I-General situation of animal production:

1. Animal statistics: 365,525 cows, 17,648 buffaloes, 105 105 horses, 31,061 pigs, 86 86 sheep, 2577 goats, 9 2,938,933 chickens and 1,076,326 ducks.

II-Traffic situation of animals and animal products:

- The exported 85,600 bird eggs to Phnom Penh and other provinces.

III-Achievements

1-Public Health: The slaughterhouse inspectors inspected pre-slaughter animals after the slaughter of meat and animal products in the market to ensure the quality and safety of meat and animal products for consumers and instructed slaughter owners as well as slaughterhouse traders to clean up. At the slaughterhouse and seal the animal hygiene certificate issued by the veterinarian at the slaughterhouse so that the buyer can see that these meat and animal products are really good quality and safe.

2-Veterinary Division : The office launched a campaign to vaccinate cattle and vaccinate cattle as a result:

- 779 cows and 4 buffaloes in Mesang, Pearang, Preah Sdach and Peam Ro districts.

- Inspected cattle breeding mail and distributed Bled Medellin to 2 families with a total of 9 cows in Kanhchum village, Kanhchum commune, Pearang district.

3-Production : The artificial insemination of 2 cows, introduced hygiene measures, biosecurity, raising techniques for pigs, chickens and disseminated the benefits of biogas plant to farmers in Prey Veng and Kamchay Mear districts.

ចំនួនអ្នកចូលទស្សនា
Flag Counter