មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលបានចុះផ្សព្វផ្សាយ ជីឡរ និងការប្រើប្រាស់ជីឡរ និងបន្តយុទ្ធនាការចាក់វ៉ាក់ សាំងសាទឹក និងអុតក្តាម គោ ក្របី ជូនប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ២០ កញ្ញា ២០២២
168

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I- ស្ថានភាពទូទៅនៃផលិតកម្មសត្វ

1. ស្ថិតិសត្វ

⁃ គោ 365.525ក្បាល

⁃ ក្របី17.648ក្បាល

⁃ សេះ105ក្បាល

⁃ ជ្រូក31.061ក្បាល

⁃ ចៀម86ក្បាល

⁃ ពពែ2577ក្បាល

⁃ មាន់2.938.933ក្បាល

⁃ ទា 1.076.326ក្បាល ។

II- ស្ថានភាពចរាចរសត្វ និងផលិតផលសត្វ

⁃ នាំចេញស៊ុតបក្សីទៅភ្នំពេញ និងបណ្តាខេត្តផ្សេងៗចំនួន ៤៥០០០គ្រាប់

III- លទ្ធផលសម្រេចបាន

1. ផ្នែកសុខភាពសាធារណៈ

ក្នុងរដូវភ្ជុំបិណ្ឌនេះ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចាត់តាំងមន្រ្តីជំនាញរបស់ការិយាល័យ ដោយសហការជាមួយមន្រ្តីប្រចាំសត្តឃាត បានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងផលិតផលសត្វនៅតាមទីផ្សារ ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ និងផលិតផលសត្វ សំរាប់អ្នកបរិភោគ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ដើម្បីឲ្យអ្នកទិញបានឃើញ បញ្ជាក់ថាសាច់ និងផលិតផលសត្វទាំង នេះពិតជាមានគុណភាព សុវត្ថិភាព ។

2. ផ្នែកបសុព្យាបាល ការិយាល័យបានបើកយុទ្ធនាការចាក់វ៉ាក់ សាំងសាទឹក និងអុតក្តាម គោ ក្របី ជា លទ្ធផលចាក់បាន៖

- សារទឹកបានគោ២១២ក្បាល ក្របី៦៤ក្បាល នៅស្រុកពោធិរៀង ស្រុកមេសាង និងស្រុកព្រះស្តេច។

⁃ ចុះពិនិត្យគោឈឺ និងព្យាបាលគោឈឺ៤ក្បាល នៅភូមិជោគជ័យ ឃុំបាបោង សង្ស័យជំងឺអុតក្តាន និងបានចែកថ្នាំប្លឺមីទីឡែនបានចំនួន៤គ្រួសារ អស់ថ្នាំ៤លីត្រ

3. ផ្នែកផលិតកម្ម

⁃ លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានចុះផ្សព្វផ្សាយ ជីឡរនិងការប្រើប្រាស់ជីឡរ នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ មានអ្នកចូលរួម: ពីលោក អ៊ិន អាត លោក វង់ សាវុធ លោកមេភូមិ និងកសិករចំនួន21នាក់ ស្រី13នាក់ ។

⁃ ចុះពិនិត្យឡជីវឧស្ម័ន របស់កសិករ ខាត់ វៃ នៅស្រុកមេសាង ឡរបស់គាត់ដំណើរការល្អ បានណែនាំឲ្យគាត់ធ្វើរោងជី ។

The working activities of Production and Veterinary Office of Provincial Department of Agriculture, Forestry and Fisheries, Prey Veng.

I-General situation of animal production

1. Animal statistics. - 365,525 cows. - 17,648 buffaloes. - 105 105 horses. - 31,061 pigs. - 86 86 sheep. - 2577 goats. - 2,938,933 chickens. ​ - 1,076,326 ducks.

II-Traffic situation of animals and animal products

⁃ Exported 45,000 bird eggs to Phnom Penh and other provinces

III-Achievements

1. Public Health

During this Pchum Ben season which is a traditional Khmer festival, the Provincial Department of Agriculture, Forestry and Fisheries has assigned specialized officers of the office in collaboration with slaughterhouse officials to inspect animal hygiene before and after the slaughter of meat and animal products stalls. Market to ensure the quality and safety of meat and animal products for consumers and advise butcher owners as well as butchers to clean the slaughterhouse and close the veterinary certificate issued by the veterinarian at the slaughterhouse for you. The purchase proves that these meats and animal products are of safe quality.

2. Veterinary

The office launches campaign to vaccinate cattle and foot-and-mouth cattle as a result.

- 212 cows and 64 buffaloes in Po Rieng, Mesang and Preah Sdach districts.

-​​ Inspected sick cows and treated 4 sick cows in Chok Chey village, Babong commune, suspected of foot-and-mouth disease and distributed 4 families with 4 tablets.

3. Production

The Chief of Production and Veterinary Office advertised fertilizer and fertilizer use in Kraing village, Theay commune, Ba Phnom district. Participants: From Mr. In Art, Mr. Vong Savuth, village chief and 21 farmers, 13 females.

⁃ Inspected the biogas plant of Khat Wei farmer in Mesang district, his plant is working well, recommended to build a fertilizer plant.

ចំនួនអ្នកចូលទស្សនា
Flag Counter