មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សាព្វផ្សាយពីរអត្ថប្រយោជន៍ឡជីវឧស្ម័នធម្មជាតិ វិធានការការពារជម្ងឺឆ្លងសត្វគោក្របី និងផ្តល់ថ្នាំប្លឺមេទិលឡែន ចំនួន ៧៥លីត្រ ជូនប្រជាពលរដ្ឋ។
ចេញ​ផ្សាយ ០៧ កញ្ញា ២០២២
123

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

I- ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យ ក្នុងការអនុវត្តសកម្មភាពការងារឱ្យប្រសើរឡើង។ ជាក់ស្តែងនៅថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន ៖

- សត្វគោចំនួន 365,525ក្បាល

- សត្វក្របីចំនួន 17,648ក្បាល

- សត្វសេះចំនួន 105ក្បាល

- សត្វជ្រូកចំនួន 31,061ក្បាល

- សត្វចៀមចំនួន 86ក្បាល

- សត្វពពែចំនួន 2,577ក្បាល

- សត្វមាន់ចំនួន 2,938,933ក្បាល

- សត្វទាចំនួន 1,076,326ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារបសុព្យាបាល

១.១- ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សម្រាប់អ្នកបរិភោគជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់ ។

១.២- ការងារចរាចរស៊ុតបក្សី

- នាំចេញស៊ុតបក្សីចំនួន 48,000គ្រាប់ ។

១.៣- ការងារបសុព្យាបាល

ការិយាល័យបានបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងសាទឹក និងអុតក្តាម សត្វគោ សត្វក្របី ជាលទ្ធផលចាក់បាន សារទឹកបានសត្វគោចំនួន ២១៧ក្បាល សត្វក្របី ០ក្បាល នៅស្រុកំពង់ត្របែក និងស្រុកពារាំង ។

២- ការងារផលិតកម្ម

- ចុះពិនិត្យ និងតាមដានជំងឺសត្វរបស់កសិករឈ្មោះ រស់ សាខុម មានសត្វជ្រូកមេចំនួន 3ក្បាល សត្វជ្រូកសាច់ចំនួន 36ក្បាល នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ បានណែនាំឱ្យគាត់ចាក់វ៉ាក់សាំងតាមកម្មវិធី ធ្វើជីវសុវត្ថិភាពជាប្រចាំ និងចែកថ្នាំសម្លាប់មេរោគឱ្យចំនួន 1លីត្រ ។ - បានដឹកនាំពេទ្យសត្វភូមិចុះបង្កាត់សប្បន្និម្មិតសត្វជ្រូកបានចំនួន 6ក្បាល និងពិនិត្យណែនាំពីបច្ចេកទេសចិញ្ចឹមសត្វជ្រូកសាច់ និងសត្វជ្រូកកូនទើបកើតរួចនៅស្រុកកំពង់ត្របែក ។

៣- ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ

- ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នធម្មជាតិ នៅភូមិទួលសង្កែទទឹង ឃុំជាច មានអ្នកចូលរួមចំនួន 23នាក់ ស្រី 13នាក់ អ្នកចាប់អារម្មណ៍ 2នាក់ បានជួសជុលចង្រ្កានជូនម្ចាស់ឡបាន 1គ្រួសារ ។

- ប្រជុំពិភាក្សាជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ពីអត្ថប្រយោជន៍នៃការសាងសង់ឡជីវឧស្ម័ន ការចាក់ថ្នាំការពារជំងឺសារទឹក សត្វគោ សត្វក្របី មានអ្នកចូលរួម ក្រុមប្រឹក្សាឃុំ 2នាក់ មេភូមិចំនួន 12នាក់ ពេទ្យសត្វភូមិចំនួន 7នាក់ លោក គឹម សារ ភូមិអង្គ្រង ឃុំបឹងព្រះ យល់ព្រម សាងសង់ឡ ។

- មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៏ជាមួយនាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈបសុព្យាបាល ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺ វិធានការការពារ និងផ្តល់ថ្នាំប្លឺមេទិលឡែន ចំនួន 75លីត្រ ព្យាបាលសត្វឈឺចំនួន 12ក្បាល យកសំណាកលើសត្វគោ 2ក្បាល ដែលមានអ្នកចូលរួមចំនួន 67គ្រួសារ ក្រុមប្រឹក្សា មេភូមិ ពេទ្យសត្វភូមិ 5នាក់ ។

The working activities of Production and Veterinary Office of Prey Veng Provincial Department of Agriculture, Forestry and Fisheries.

I-General situation:

The raising animals has contributed to the creation of jobs for rural people, food security, economic growth and also contributed to reducing poverty. Recognizing that this sector has contributed to supporting the national economy, the Director of the Department of Agriculture, Forestry and Fisheries of Prey Veng Province paid attention and facilitated the office to improve its work activities. In fact, on Tuesday, September 11, 2022, the office carried out the following activities:

II-Animal husbandry situation:

The animal husbandry in Prey Veng province includes: 365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2,577 goats, 2,938,933 chickens and 1,076,326 ducks.

III-Achievements

1-Veterinary working

1.1-Public health working:

The Officials continued to inspect pre-slaughter, post-slaughter and disinfection of slaughterhouses to ensure the quality and safety of meat for regular consumers at slaughterhouses and stalls.

1.2-Bird egg traffic working

- Exported 48,000 bird eggs.

1.3-Veterinary working:

The office continued to vaccinate cows and buffaloes, resulting in the vaccination of 217 cows and buffaloes in Kampong Trabek and Pearang districts.

2-Production working:

- The inspected and monitored animal diseases of farmer Ros Sakhom, 3 pigs, 36 meat pigs in Prey Kuy village, Trapeang Sre commune. 

- The led the village veterinarian to breed 6 pigs and inspected the techniques of raising pigs, pigs and newborn pigs in Kampong Trabek district.

3-Dissemination of workshops and other meetings:

- The disseminated the benefits of natural biogas plant in Toul Sangke Toteung village, Cheach commune, with 23 participants, 13 females, 2 interested people, repaired the stove for the owner of the family.

- The meeting with commune councils, village chiefs and village animal health agencies on the benefits of building a biogas plant, vaccination of cattle, buffalo, 2 participants, 12 commune councilors, 12 village chiefs and 7 village veterinarians Mr. Kim Sar, Angkor Village, Boeung Preah Commune, agreed to build the furnace.

- The production and Veterinary Office officials cooperated with the Department of Animal Health, Public Health and Veterinary to disseminate measures to prevent the spread of disease, preventive measures and provide 75 liters of melatonin, treat 12 sick animals, take samples from 2 cows. With 67 participants, 5 village councils, village veterinarians.

ចំនួនអ្នកចូលទស្សនា
Flag Counter