សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I- ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអាទិត្យ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន៖
- គោ 365.525ក្បាល
- ក្របី17.648ក្បាល
- សេះ105ក្បាល
- ជ្រូក31.061ក្បាល
- ចៀម86ក្បាល
- ពពែ2577ក្បាល
- មាន់2.938.933ក្បាល
- ទា 1.076.326ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារបសុព្យាបាល
១.១- ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២- ការងារចរាចរ
- នាំចេញស៊ុតបក្សីចំនួ៥៣ ០០០គ្រាប់ ។
១.៣- ការងារបសុព្យាបាល
ការិយាល័យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសាទឹក និងអុតក្តាម គោ ក្របី ជាលទ្ធផលចាក់បាន៖
- សារទឹកបានគោ៥៦៦ក្បាល ក្របីបាន១១៥ក្បាល
- អុតក្តាមបានគោ១៣៨ក្បាល ក្របី០ក្បាល នៅក្រុងព្រៃវែង ស្រុកព្រះស្តេច ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ។
The working activities of Production and Veterinary Office of Prey Veng Provincial Department of Agriculture, Forestry and Fisheries.
I-General situation
The animal husbandry has contributed to the creation of jobs for local people, food security, nutrition, economic growth and has also contributed to reducing poverty. Considering that this sector has contributed to support the national economy, the Director of the Department of Agriculture, Forestry and Fisheries of Prey Veng Province paid attention and facilitated the office to implement practical activities on Sunday, the 9th of March. On September 4, 2022, the office carried out the following work activities:
II-Animal husbandry situation
The animal husbandry in Prey Veng province includes: 365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2577 goats, 2,938,933 chickens and 1,076,326 ducks.
III-Achievements
1-Veterinary working
1.1-Public health working
The experts inspect pre-slaughter animals after slaughter and spray pesticides at slaughterhouses to ensure the quality and safety of meat for regular consumers at slaughterhouses and stalls.
1.2-Traffic working
The exported 53,000 bird eggs.
1.3-Veterinary working
The office launched a campaign to vaccinate cattle and chicken pox as a result:
- 566 cows and 115 buffaloes.
- 138 cows, 0 buffaloes.
In Prey Veng, Preah Sdach, Po Rieng and Ba Phnom districts.