សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។
I- ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យ ក្នុងការអនុវត្តសកម្មភាពការងារឱ្យប្រសើរឡើង។ ជាក់ស្តែងនៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី៣១ ខែសីហា ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន ៖
- សត្វគោចំនួន 365,525ក្បាល - សត្វក្របីចំនួន 17,648ក្បាល - សត្វសេះចំនួន 105ក្បាល - សត្វជ្រូកចំនួន 31,061ក្បាល - សត្វចៀមចំនួន 86ក្បាល - សត្វពពែចំនួន 2,577ក្បាល - សត្វមាន់ចំនួន 2,938,933ក្បាល - សត្វទាចំនួន 1,076,326ក្បាល ។ III- លទ្ធផលសម្រេចបាន ១- ការងារបសុព្យាបាល
១.១- ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សម្រាប់អ្នកបរិភោគជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់ ។
១.២- ការងារចរាចរស៊ុតបក្សី
- នាំចេញស៊ុតបក្សីចំនួន 34,000គ្រាប់ ។
១.៣- ការងារបសុព្យាបាល
ការិយាល័យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសាទឹក សត្វគោ សត្វក្របី ជាលទ្ធផលចាក់បាន សត្វគោ 186ក្បាល សត្វក្របី 18ក្បាល នៅស្រុកមេសាង ស្រុកព្រះស្តេច ។
២- ការងារផលិតកម្ម
- បន្តចុះបង្កាត់សិប្បនិម្មិតសត្វគោបាន 1ក្បាល នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ ។
៣- ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
លោកប្រធានការិយាល័ផលិតកម្ម និងបសុព្យាបាលបានធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការវ៉ាក់សាំង នៅភូមិប្រោះស្វា ឃុំបន្ទយចក្រី ស្រុកព្រះស្តេច ក្នុងនោះអ្នកចូលរួមមាន មេភូមិ ១នាក់ ក្រុមប្រឹក្សាឃុំ 1នាក់ និងប្រជាពលរដ្ឋ ២០នាក់ ស្រី ៣នាក់ ។
The working activities of Production and Veterinary Office of Provincial Department of Agriculture, Forestry and Fisheries of Prey Veng.
I-General situation
The raising animals has contributed to the creation of jobs for rural people, food security, economic growth and has also contributed to reducing poverty. Considering that this sector has contributed to support the national economy, the Director of the Provincial Department of Agriculture, Forestry and Fisheries of Prey Veng has taken care of and facilitated the office to improve its work activities. In fact, on Wednesday, August 31, 2022, the office carried out the following activities: II-Animal husbandry situation An animal husbandry in Prey Veng province includes: 365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2,577 goats, 2,938,933 chickens and 1,076,326 ducks.
III-Achievements
1-Veterinary working
1.1-Public health working
The officials continue to inspect pre-slaughter, post-slaughter and post-slaughter vaccinations at the slaughterhouse to ensure the quality and safety of meat for regular slaughter at the slaughterhouse and stalls.
1.2-Bird egg traffic working
The exported 34,000 bird eggs.
1.3-Veterinary working
The office launched a campaign to vaccinate cattle and buffalo, resulting in 186 cows and 18 buffaloes in Mesang district, Preah Sdach district.
2-Production working
The continued breeding of 1 cow in Sangkat Bak Kheng, Phnom Penh.
3-Dissemination of workshops and other meetings
The chief of Production and Veterinary Office disseminated the benefits of vaccination in Pros Sva village, Banteay Chakrei commune, Preah Sdach district. The participants included 1 village chief, 1 commune councilor and 20 villagers, 3 females.