លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ការទប់ស្កាត់ និងបង្ក្រាបបទល្មើ អភិរក្សធនធានផលជលផល ៖
ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ និងគណៈកម្មការសហគមន៍នេសាទពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសហគមន៍ពោធិ៍ថ្មី អនុវត្ដបានចំនួន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។
ឧបករណ៍ស្បៃមុងត្រូវបានបំផ្លាញចោល នៅនឹងកន្លែងនេសាទ មាន៖
- លូ ស្បៃមុងចំនួន៣៦ មាត់។
- របាំងស្បៃមុងប្រវែង២ ៥០០ ម៉ែត្រ។
- បង្គោលចម្រឹងចំនួន ១ ២០០ ដើម។
- ចាក់លែងកូនត្រចម្រុះទម្ងន់ ៥០ គ.ក្រ។
On Tuesday, August 30, 2022 the results of the Fisheries Administration of Provincial Department of Agriculture, Forestry and Fisheries of Prey Veng. Prevention and suppression of fisheries resource conservation: Stung Slout Fisheries Administration Division led the Fisheries Administration Sangkat under the guidance of the Po Thmey Fisheries Community Committee, Koh Sampov Commune, Peam Chor District to prevent and crack down on fishing crimes at the Po Thmey Community Fisheries in 1 case of fishing with mosquito nets.
Mosquito nets were destroyed at the fishing grounds:
- 36 mosquito netes.
- Mosquito net 2,500 meters.
- 1,200 poles.
- Release 50 kg of mixed offspring.