មន្ត្រីជំនាញបានសហការណ៍ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះផ្សព្វផ្សាយពីជំងឺឆ្លងសត្វ និងចែកថ្នាំប្លឺមេទិលឡែនជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ចេញ​ផ្សាយ ៣០ សីហា ២០២២
159

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

I- ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យ ក្នុងការអនុវត្តសកម្មភាពការងារឱ្យប្រសើរឡើង។ ជាក់ស្តែងនៅថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី២៩ ខែសីហា ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន ៖

- សត្វគោចំនួន 365,525ក្បាល

- សត្វក្របីចំនួន 17,648ក្បាល

- សត្វសេះចំនួន 105ក្បាល

- សត្វជ្រូកចំនួន 31,061ក្បាល

- សត្វចៀមចំនួន 86ក្បាល

- សត្វពពែចំនួន 2,577ក្បាល

- សត្វមាន់ចំនួន 2,938,933ក្បាល

- សត្វទាចំនួន 1,076,326ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារបសុព្យាបាល

១.១- ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សម្រាប់អ្នកបរិភោគជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់ ។

១.២- ការងារចរាចរស៊ុតបក្សី

- នាំចេញស៊ុតបក្សីចំនួន 87,000គ្រាប់ ។

១.៣- ការងារបសុព្យាបាល

ការិយាល័យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងសាទឹក និងដុំពក សត្វគោ សត្វក្របី ជាលទ្ធផលទទួលបាន ៖

- សារទឹកបានសត្វគោចំនួន 937ក្បាល សត្វក្របីបានចំនួន 36ក្បាល នៅស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ស្រុកពោធិ៍រៀង ស្រុកពាមជរ ស្រុកពារាំង ។

២- ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ

លោកប្រធានការិយាល័យបានដឹកនាំមន្ត្រី ចូលរួមសហការណ៍ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការផ្សព្វផ្សាយជំងឺដំពកលើស្បែក នៅភូមិគោករវៀង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ដោយមានការចូលរួម ពីអនុប្រធានភូមិ និងកសិករ 12គ្រូសារ ក្នុងនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយពីជំងឺ ព្យាបាលសត្វដែលឈឺបាន 5ក្បាល ចែកថ្នាំប្លឺមេទិលឡែន អស់ 20លិត្រ និងយកសំណាកលើសត្វគោបាន 1សំណាក ។

The working activities of the Production and Veterinary Office of the Department of Agriculture, Forestry and Fisheries of Prey Veng Province.

I-General situation Raising

An animals has contributed to the creation of jobs for rural people, food security, economic growth and also contributed to reducing poverty. Recognizing that this sector has contributed to supporting the national economy, the Director of the Department of Agriculture, Forestry and Fisheries of Prey Veng Province paid attention and facilitated the office to improve its work activities. In fact, on Monday, August 3, 2022, the office carried out the following activities:

II-Animal husbandry situation

Animal husbandry in Prey Veng province includes:365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2,577 goats, 2,938,933 chickens and 1,076,326 ducks.

III-Achievements

1-Veterinary working

1.1-Public health working

Experts inspect pre-slaughter, post-slaughter and disinfection of slaughter animals to ensure the quality and safety of meat for regular consumers at slaughterhouses and stalls.

1.2-Exported of bird egg

- Exported 87,000 bird eggs.

1.3-Veterinary working

- The office launched a campaign to vaccinate cows and buffaloes against measles and mumps as a result:

- 937 cows and 36 buffaloes In Kamchay Mear district, Svay Antor district, Po Rieng district, Peam Chor district, Pearang district.

2-Dissemination of workshops and other meetings

The director of the office led the officers in cooperation with the officials of the General Department of Animal Health and Animal Production to spread the disease on the skin in Kouk Rovieng village, Chrey commune, Svay Antor district, with the participation of the deputy village chief and 12 families of farmers. Treat 5 sick animals, distribute 20 liters of methylated spirits and take 1 sample on cows.

ចំនួនអ្នកចូលទស្សនា
Flag Counter