មន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះសម្របសម្រួលប្រជុំពិភាក្សា រៀបចំវេទិកាពហុភាគីពាក់ព័ន្ធថ្នាក់ឃុំ និងចុះកិច្ចសន្យាទីផ្សារបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល អនុវត្ដបានចំនួន០១ ករណី ។
ចេញ​ផ្សាយ ២៣ សីហា ២០២២
115

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

១. ការងារវារីវប្បកម្ម ៖

មន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះសម្របសម្រួលប្រជុំពិភាក្សា រៀបចំវេទិកាពហុភាគីពាក់ព័ន្ធថ្នាក់ឃុំ និងចុះកិច្ចសន្យាទីផ្សារបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់បាបោងជោគជ័យ ដើម្បីភ្ជាប់តួអង្គបណ្ដុំចិញ្ចឹមត្រីសាច់ជាមួយអ្នកផ្គត់ផ្គង់ធាតុចូល (កូនត្រីពូជ )នៃកម្មវិធីASPIRE នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ មានអ្នកចូលរួម១៥ នាក់ (ស្រី១ នាក់)។

២. ការងារអភិរក្សធនធានជលផល ៖

ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំកោះសំពៅ ស្រុកពោធិ៍រៀង អនុវត្ដបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញឧបករណ៍ស្បៃមុងនៅនឹងកន្លែងនេសាទមាន ៖ -​ លូស្បៃមុងចំនួន ១៤ មាត់។

- របាំងស្បៃមុងប្រវែង ៨៥០ ម៉ែត្រ។

- បង្គោលចម្រឹងចំនួន ៤១០ ដើម។

- លែងកូនត្រីចម្រុះទម្ងន់ ២០ គ.ក្រ។

On Monday, August 22, 2022.The results of the Fisheries Administration of Provincial Department of Agriculture, Forestry and Fisheries Prey Veng.

1. Aquaculture working:

Officials of Fisheries Administration District facilitated the meeting to organize the relevant multilateral forum at the commune level and signed the marketing contract for the successful bagging fish farming business to connect the actors of the fish farm with the inputs (fish fry) of ASPIRE program in the village. Jochey, Babong commune, Peam Ro district, had 15 participants (1 female).

2. Fisheries Conservation:

The Stung Slout Fisheries Administration Division led the Fisheries Administration Sangkat under the supervision to prevent and crack down on fishery crimes in Koh Sampov commune, Po Rieng district, implemented 1 case for fishing with nets by dismantling and destroying nets at fishing places:

- 14 mouths of mosquito nets.

- 850 meters long mosquito net.

- 410 pillars.

- Release 20 kg of mixed fish.

ចំនួនអ្នកចូលទស្សនា
Flag Counter