លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាប្រធានសម្របសម្រួលកម្មវិធីឡជីវឧស្ម័នខេត្ត បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឡជីវឧស្ម័នដល់ភ្នាក់ងារសុខភាពសត្វភូមិ និងចុះពិនិត្យ ព្យាបាល ចាក់វ៉ាក់សាំងសាទឹក គោ ក្របី ជួនប្រជាពលរដ្ឋ នៅខេ
ចេញ​ផ្សាយ ១៨ សីហា ២០២២
116

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងទី១៧ ខែសីហា ឆ្នាំ២០២២ នេះការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

រចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន៖

- គោ 365.525ក្បាល

- ក្របី17.648ក្បាល

- សេះ105ក្បាល

- ជ្រូក31.061ក្បាល

- ចៀម86ក្បាល

- ពពែ2577ក្បាល

- មាន់2.938.933ក្បាល

- ទា 1.076.326ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារបសុព្យាបាល

១.១-ការងារសុខភាពសារធារណ៖

 - មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

- បានណែនាំម្ចាស់សត្តឃាត នៅភូមិរការ ឃុំស្នាយពល ស្រុកពារាំង ។

១.២-ការងារចរាចរ

- ការនាំចេញស៊ុតបក្សីចំនួន៤៩០០០គ្រាប់ ។

១.៣-ការងារបសុ

- ចាក់វ៉ាក់សាំងសាទឹកគោក្របី នៅភូមិវាលស្មាច់ ឃុំក្របៅ ចាក់បាន គោ៦៨ក្បាល ក្របី៤៧ក្បាល ។

- បានចុះពិនិត្យ និងព្យាបាលគោឈឺ26ក្បាលនៅភូមិប្រោះស្វាឃុំបន្ទាយចក្រី មានរោគសញ្ញាពងបែកនៅមាត់ជើង (សង្ស័យជាជម្ងឺអុតក្តាម)។

២-ការងារផលិតកម្ម

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាប្រធានសម្របសម្រួលកម្មវិធីឡជីវឧស្ម័នខេត្ត បានដឹកនាំបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឡជីវឧស្ម័នដល់ភ្នាក់ងារសុខភាពសត្វភូមិប្រចាំស្រុកមេសាង និងកសិករចូលរួមចំនួន ២១នាក់ ក្នុងនោះកសិករចាប់អារម្មណ៍ក្នុងការសាងសង់ឡជីវឧស្ម័នចំនួន៣នាក់ និងជម្រុញបន្ត ចំនួន៤នាក់ទៀតបន្ទាប់មកបានដឹកនាំកសិករចុះពិនិត្យមើលឡជីវឧស្ម័នមួយកន្លែង នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

៣-ការងារផ្ស្ព្វព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ

លោកអនុប្រធានការិយាល័យបានចូលរួមប្រជុំកម្មវិធីAspire នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

The working activities of Production and Veterinary Office of Provincial Department of Agriculture, Forestry and Fisheries of Prey Veng.

I-General situation

The raising animals has contributed to the creation of jobs for local people, food security, nutrition, economic growth and has also contributed to reducing people's poverty. Considering that this sector has contributed to support the national economy, the Director of the Prey Veng Provincial Department of Agriculture, Forestry and Fisheries of paid attention and facilitated the office to implement practical activities on Wednesday. This year, on August 17, 2022, the office has implemented the following activities:

II-Animal husbandry situation:

The animal husbandry in Prey Veng province includes: 365,525 cows,17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2577 goats, 2,938,933 chickens and 076,326 ducks.

III-Achievements:

1-Veterinary working:

1.1-Public health working:

The professional officers inspected pre-slaughter animals after slaughter and sprayed pesticides at the slaughterhouse to ensure the quality and safety of meat for regular consumers at the slaughterhouse and stalls. Introduced the owner of the slaughterhouse in Rokar village, Snay Pol commune, Pearang district.

1.2-Traffic working:

Export of 49,000 bird eggs.

1.3-Livestock:

- Vaccination of cattle in Veal Smach village, Krabao commune, vaccinated 68 cows and 47 buffaloes.

- Inspected and treated 26 sick cows in Pros Sva village, Banteay Chakrei commune with blisters on the feet (suspected to be foot-and-mouth disease).

2-Production working:

The Director of the Provincial Production and Veterinary Office and the Coordinator of the Provincial Biodigester Program led the training of the Biodigester Promotion Agency for the Village Animal Health Agency in Mesang District and 21 participating farmers. Encouraged 4 more people, then led the farmers to inspect a biogas plant in Chi Poch village, Chi Poch commune, Mesang district, Prey Veng province.

3-Dissemination of workshops and other meetings: The Deputy Director of the Office attended the Aspire meeting at the Provincial Department of Agriculture, Forestry and Fisheries.

ចំនួនអ្នកចូលទស្សនា
Flag Counter