លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
១-ការងារវារីវប្បកម្ម ៖
- មន្ត្រីខណ្ឌរដ្ឋបាលជលផលបានចុះសម្របសម្រួលប្រជុំពិភាគ្សាវេទិកាពហុភាគីពាក់ព័ន្ធថ្នាក់ឃុំ និងចុះកិច្ច សន្យាទីផ្សារបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់សាមគ្គីកោះរកា ដើម្បីភ្ជាប់តួអង្គបណ្ដុំចិញ្ចឹមត្រីសាច់ជាមួយអ្នកផ្គត់ផ្គង់ ធាតុចូល (កូនត្រីពូជ ) នៃកម្មវិធីASPIRE នៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ មានអ្នកចូលរួម១០ នាក់ ក្នុងនោះស្រី ៤នាក់។
- មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្របសម្រួលការប្រជុំពិភាក្សារៀបចំវេទិការពហុភាគីពាក់ព័ន្ធនៅថ្នាក់ឃុំ និងចុះកិច្ចសន្យាទីផ្សារបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបសាច់ព្រែកសំបួរ ដើម្បីភ្ជាប់តួអង្គបណ្តុំចិញ្ចឹមកង្កែបសាច់ជាមួយអ្នកផ្គត់ផ្គង់ធាតុចូល (កូនកង្កែបពូជ) នៃកម្មវិធី ASPIRE នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ដោយមាន សមាជីកចូលរួមចំនួន១៥ នាក់ (ស្រី ០៧នាក់)។
- វារីវប្បករឈ្មោះ យូ អិន នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ បានលក់ត្រីប្រាបាន ៨ តោន តម្លៃ៤ ២០០ រៀល ស្មើថវិកា ៣៣ ៦០០ ០០០ រៀល។
២-ការងារស្រះជម្រកត្រីសហគមន៍ ៖
ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល ចុះវាយតម្លៃការគ្រប់គ្រងរបស់គណៈកម្មការស្រះជម្រកត្រីអនុវត្តបានចំនួន ២ សហគមន៍ មានអ្នកចូលរួមសរុប៣៣ នាក់ ស្រី៧ នាក់ មាន ៖
- នៅសហគមន៍ស្រះជម្រកត្រីបឹងផ្លាំង ភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ចំនួនអ្នកចូលរួម១៥ នាក់ ស្រី២ នាក់។
- នៅសហគមន៍ស្រះជម្រកត្រី បឹងមេសាង ភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ចំនួនអ្នកចូលរួម១៨ នាក់ ស្រី៥ នាក់។
៣-ការងារអភិរក្សធនធានជលផល ៖
សង្កាត់រដ្ឋបាលជលផលពាមរក៍ និងកម្លាំងបញ្ជាការឯកភាពស្រុកពាមរក៍ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំបាបោង អនុវត្តបាន ១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។
វត្ថុតាងត្រូវរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖
1-លូស្បៃមុងចំនួន ៤៥ មាត់។
2-របាំងស្បៃមុងប្រវែង ១ ៣៥០ ម៉ែត្រ។
3-បង្គោលចម្រឹងចំនួន ៤៥០ ដើម។
4-ចាក់លែងកូនត្រីចម្រុះ ៤០ គ.ក្រ។
On Tuesday, August 16, 2022.The results of Prey Veng Fisheries Administration.
1- Aquaculture working: Officials of Fisheries Administration District facilitated commune-level multilateral forums and signed a marketing contract for the Solidarity Fish Breeding Business Group on Koh Roka to connect the members of the Fish Breeding Association with the suppliers (inbred fish) of ASPIRE program. In Dey Srut village, Koh Roka commune, Peam Chor district, there were 10 participants, including 4 females. Prey Veng Fisheries Administration District Officer of the Department of Agriculture, Forestry and Fisheries facilitated a meeting to organize relevant multilateral forums at the commune level and to sign a marketing contract for the Prek Sambour Frog Breeding Business Group to connect the Frog Breeding Cluster characters with input suppliers. Breeding frogs) of ASPIRE program in Khpob village, Prek Sambour commune, Peam Chor district, with 15 participants (07 females). UN fisherman in Ponley village, Babong commune, Peam Ro district sold 8 tons of trout for 4,200 Riels, equal to 33,600,000 Riels.
2-Community fish pond working:
- Prey Veng Fisheries Administration District, in cooperation with the officials of the Aquaculture Development Department of the Fisheries Administration, evaluated the management of the Fish Pond Commission in two communities with a total of 33 participants, 7 females:
- In Boeung Phlang fish sanctuary community, Peana village, Ampil Krao commune, Sithor Kandal district, 15 participants, 2 females.
- In Boeung Mesang fish sanctuary community, Mesang village, Prey Romdeng commune, Mesang district, 18 participants, 5 females.
3-Fisheries resource conservation working: Peam Rok Fisheries Administration Sangkat and Peam Rok District Unity Command prevented and cracked down on fishery crimes in Babong commune, carrying out one case of fishing with nets. Exhibits to be dismantled and destroyed at the fishing ground are:
1- 45 mouths of mosquito nets.
2-Mosquito net with a length of 1,350 meters.
3- 450 poles.
4- Release 40 kg of mixed fish.