មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះប្រជុំផ្សព្វផ្សាយពង្រឹងសមត្ថភាពថ្នាក់ដឹកនាំបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់ និងការគ្រប់គ្រងបច្ចេកទេសចិញ្ចឹមត្រីបន្ថែមទៀតដល់បណ្ដុំអាជីវកម្មត្រីសាច់សំបួរ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផលអនុវត្ដបានចំនួន០២ ករណី ។
ចេញ​ផ្សាយ ១១ សីហា ២០២២
101

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

១. ការងារវារីវប្បកម្ម ៖

-​ មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះប្រជុំផ្សព្វផ្សាយពង្រឹងសមត្ថភាពថ្នាក់ដឹកនាំបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់ និងការគ្រប់គ្រងបច្ចេកទេសចិញ្ចឹមត្រីបន្ថែមទៀតដល់បណ្ដុំអាជីវកម្មត្រីសាច់សំបួរ នៅភូមិព្រែកសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ មានសមាជិកបណ្ដុំចូលរួមចំនួន១០ នាក់ (ស្រី០៤ នាក់) និងបណ្ដុំអាជីវកម្មកង្កែបសាច់សំបួរ នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ មានសមាជិកបណ្ដុំចូលរួមចំនួន១១ នាក់ (ស្រី០៣ នាក់)។

- កសិករចិញ្ចឹមត្រីឈ្មោះ សុខ អាន នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ បានចាប់ត្រីប្រាលក់ បាន ២០ តោន តម្លៃ ៤ ០០០ រៀល/គ.ក្រ ស្មើទឹកប្រាក់ចំនួន ៨០ ០០០ ០០០ រៀល។

២. ការងារអភិរក្សធនធានជលផល ៖ សង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះទប់ស្កាត់ និងបង្ក្រាបជលផល នៅឃុំធាយ ស្រុកបាភ្នំ និងនៅឃុំកំពង់ប្រាំង ស្រុកពារាំង អនុវត្ដបាន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញឧបករណ៍ស្បៃមុងនៅនឹងកន្លែងនេសាទរួមមាន ៖

1. លូស្បៃមុងចំនួន ៤៨ មាត់។

2. របាំងស្បៃមុងប្រវែង ៣ ០០០ ម៉ែត្រ។

3. បង្គោលចម្រឹងចំនួន ១ ១៣០ ដើម។

4. លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់៦០ គីឡូក្រាម។

On Wednesday, August 10, 2022, the results of the Fisheries Administration of Provincial Department of Agriculture, Forestry and Fisheries, ​Prey Veng.

1. Aquaculture work: The Fisheries Administration Chief Officers held a meeting to strengthen the capacity of the leaders of the business of raising fish and meat and the management of fish farming techniques to the business of Sambour fish in Prek Sambour village, Prek Sambour commune, Peam Chor district with 10 members. 04 females) and a group of frog meat business in Khpob village, Prek Sambour commune, Peam Chor district, with 11 members (03 females). Sok An, a fish farmer in Chok Chey village, Babong commune, Peam Ro district, caught 20 tons of pra fish and sold it for 4,000 Riels / kg, equal to 80,000,000 Riels.

2. Fisheries Conservation: The Fisheries Administration Sangkat of Prey Veng Fisheries Administration District has prevented and suppressed fisheries in Theay Commune, Ba Phnom District and Kampong Prang Commune, Pearang District.

1. Drain 48 mosquito nets.

2. mosquito net 3,000-meters.

3. 1,130 pillars.

4. Release the mixed fish into the natural lake, weighing 60 kg.

ចំនួនអ្នកចូលទស្សនា
Flag Counter