សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងទី៨ ខែសីហា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន៖
- គោ 365.525ក្បាល
- ក្របី17.648ក្បាល
- សេះ105ក្បាល
- ជ្រូក31.061ក្បាល
- ចៀម86ក្បាល
- ពពែ2577ក្បាល
- មាន់2.938.933ក្បាល
- ទា 1.076.326ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារបសុព្យាបាល
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការនាំចេញស៊ុតបក្សី
ការនាំចេញស៊ុតបក្សីចំនួន៥៥០០០គ្រាប់ ។
២-ការងារមន្ទីរពិសោធន៍
មន្រ្តីជំនាញបានចុះយកសំណាកនៅទីសត្តឃាតស្រុកស្វាយអន្ទរ លើជ្រូកចំនួន១៣ក្បាល និងគោ៣ក្បាល ។
៣-ការងារផ្សព្វផ្សាយ សិក្ខាសាលា និនិងប្រជុំផ្សេង
-ការិយាល័យ ផលិតកម្មនិងបសុព្យាបាលបានរៀបចំកិច្ចប្រជុំប្រចាំខែសីហានិងលេីកទិសដៅបន្ត ដោយមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យ មន្ត្រីប្រចាំការស្រុក ក្រុងទាំង១៣មន្ត្រី ក្នុងអង្គប្រជុំបានលេីកយកបញ្ហាមួយចំនួនមកពិភាក្សាដូចជា ÷
-ត្រួតពិនិត្យ តាមដាន ឃ្លាំមេីលជំងឺសត្វ និងផ្តល់ព័ត៍មានទាន់ពេលវេលា។
-ជម្រុញនិងផ្សព្វផ្សាយ ការកែប្រែពូជសត្វតាមរយះការបង្កាត់ដោយសិប្បនិម្មិត។ -ផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ ឡជីវឧស្ម័ន និងការធ្វើរោងជីដល់កសិករចិញ្ចឹមសត្វ។
-ត្រួតពិនិត្យ និងបង្កេីនអនាម័យនៅតាមទីសត្តឃាត កន្លែងផលិត និងកែឆ្នៃសាច់សត្វ កន្លែងលក់សាច់ ផលិតផលសត្វ។
-ពិនិត្យបញ្ហាប្រឈម និងដំណោះស្រាយ
-លេីកទិសដៅសម្រាប់ខែបន្ទាប់។
The activities of Production and Veterinary Office of Provincial Department of Agriculture, Forestry and Fisheries, Prey Veng.
I-General situation
Raising animals has contributed to the creation of jobs for local people, food security, nutrition, economic growth and has also contributed to reducing people's poverty. Considering that this sector has contributed to support the national economy, the Director of the Provincial Department of Agriculture, Forestry and Fisheries of Prey Veng paid attention and facilitated the office to implement practical activities on Monday, August 8, 2022, the office has implemented the following activities:
II-Animal husbandry situation
Animal husbandry in Prey Veng province includes: There are 365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2577 goats, 2,938,933 chickens and 1,076,326 ducks.
III-Achievements
1-Veterinary work
1.1-Public health work
Experts inspect pre-slaughter animals after slaughter and spray pesticides at slaughterhouses to ensure the quality and safety of meat for regular consumers at slaughterhouses and stalls.
1.2- Export of poultry eggs
Exports of 55,000 bird eggs.
2-Laboratory work
Experts sampled 13 pigs and 3 cows at Svay Antor slaughterhouse.
3-Dissemination of workshops and other meetings
The Office of Production and Veterinary held an August meeting and discussed the direction, with the participation of the chairperson, deputy chairperson of the office of the 13 district officials, officials in the meeting discussed some issues such as
- Monitor, monitor, mail, animal diseases and provide timely information.
- Promote and promote animal breeding through artificial insemination.
- Disseminate the benefits of biogas plant and fertilizer plant to livestock farmers.
- Inspection and improvement of hygiene in slaughterhouses, meat production and processing facilities, meat outlets, animal products.
- Review challenges and solutions and league directions for next month.