មន្ត្រីជំនាញចុះពិនិត្យ ព្យាបាលសត្វគោ-ក្របី និងឡជីវឧស្ម័នចំនួន១៣ឡ
ចេញ​ផ្សាយ ០៣ សីហា ២០២២
119

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន៖

-គោ 365.525ក្បាល

-ក្របី17.648ក្បាល

-សេះ105ក្បាល

-ជ្រូក31.061ក្បាល

-ចៀម86ក្បាល

-ពពែ2577ក្បាល

-មាន់2.938.933ក្បាល

-ទា 1.076.326ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារបសុព្យាបាល

១.១-ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២-ការងារចរាចរ

ការនាំចេញស៊ុតបក្សីចំនួន៤៥០០០គ្រាប់ ។

១.៣-ការងារបសុព្យាបាល

ចុះពិនិត្យ និងព្យាបាលសត្វក្របីឈឺ ៨ក្បាល នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ និងកំពង់តាមដានបន្ត (សង្ស័យជំងឺសារទឹក)។

២-ការងារផលិតកម្ម

ចុះពិនិត្យឡជីវឧស្ម័ននៅឃុំកំពង់សឹង ភូមិតាម៉ៅមាន ១៣ឡជីវឧស្ម័ន ប្រើបាន ៤ឡជីវឧស្ម័ន ខូច២ឡជីវឧស្ម័ន បោះបង់ ៧ឡជីវឧស្ម័ន និងឃុំជ្រៃ ភូមិមេនងលើ ៧ឡជីវឧស្ម័នប្រើ ៥ឡជីវឧស្ម័ន ខូចចង្រាន ១ឡជីវឧស្ម័ននិងឈប់ប្រើ១ឡជីវឧស្ម័ន ភូមិមេនងក្រោម៣ឡជីវឧស្ម័នឈប់ប្រើទាំង ៣ឡជីវឧស្ម័ន ។

Activities of Production and Veterinary Office of Provincial Department of Agriculture, Forestry and Fisheries, Prey Veng.

I-General situation

Raising animals has contributed to the creation of jobs for local people, food security, nutrition, economic growth and has also contributed to reducing people's poverty. Considering that this sector has contributed to support the national economy, the Director of the Provincial Department of Agriculture, Forestry and Fisheries of Prey Veng will make it easier for the office to carry out practical activities on Tuesday. On August 2, 2022, the office carried out the following activities:

II-Animal situation

Animal situation in Prey Veng province includes: 365,525 cows, 17,648 buffaloes, 105 horses, 31,061 pigs, 86 sheep, 2577 goats, 2,938,933 chickens and 1,076,326 ducks.

III-Achievements

1-Veterinary work

1.1-Public health work

Experts inspect pre-slaughter animals after slaughter and spray pesticides at slaughterhouses to ensure the quality and safety of meat for regular consumers at slaughterhouses and stalls.

1.2-Exports of bird eggs

Exports of 45,000 bird eggs.

1.3-Veterinary work

Inspected and treated 8 sick buffaloes in Tbong Wat village, Krabao commune, Kamchay Mear district and continued monitoring (suspected water sickness).

2-Production work

Inspected the biogas in Kampong Soeng commune, Tamao village, there are 13 biogas, 4 used biogas, 2 biogas, abandoned 7 biogas and Chrey commune, Meng Leu village, 7 biogas, 5 used biogas, 1 damaged biogas and 1 discontinued biogas . In Menong Krom village, 3 biogas stopped using all 3 biogas.

ចំនួនអ្នកចូលទស្សនា
Flag Counter