ក្រុមអធិការកិច្ចគ្រាប់ពូជ និងបំណែកពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយបានសហការជាមួយមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងជម្រុញការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ ន
ចេញ​ផ្សាយ ២៥ កក្កដា ២០២២
124

នៅថ្ងៃពុធ-សុក្រ ៧-៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមអធិការកិច្ចគ្រាប់ពូជ និងបំណែកពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយបានសហការជាមួយមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងជម្រុញការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ទិអ្នកបង្កាត់ពូជដំណាំលើអាជីវកម្មពូជដំណាំតាមស្រុកគោលដៅដូចខាងក្រោម៖

១-ស្រុកស្វាយអន្ទរ (ឃុំជ្រៃ និងឃុំស្វាយអន្ទរ)៖

សម្របសម្រួលដោយ លោកឌឹម ស៊ីថា ប្រធានការិយាល័យល័យកសិកកម្ម ធនធានធម្មជាតិនិងបរិស្ថាន។

- ចុះអធិការកិច្ចបានចំនួន 8 ដេប៉ូ

ឈប់01ដេប៉ូ

- ប្រឈមនិងឈប៉01ដេប៉ូ។

២-ស្រុកស្តេច (ឃុំបន្ទាយចក្រី/ឃុំអង្គររាជ និងឃុំល្វា)៖

សម្របសម្រួលដោយ លោក ស៊ីវ ថុន មន្ត្រីការិយាល័យល័យកសិកកម្ម ធនធានធម្មជាតិនិងបរិស្ថាន។

- ចុះអធិការកិច្ចបានចំនួន 11ដេប៉ូ

- ឈប់01ដេប៉ូ

- ឈប៉ចំនួ03ដេប៉ូ

- ប្រឈមនិងឈប់01ដេប៉ូ។

៣-ស្រុកពាមរក៍ (ឃុំព្រែកខ្សា(ក)/ និងឃុំបាប៉ោង)៖

សម្របសម្រួលដោយ លោក ថោង សុវណ្ណរ៉េត មន្ត្រីការិយាល័យល័យកសិកកម្ម ធនធានធម្មជាតិនិងបរិស្ថាន។

- ចុះអធិការកិច្ចបានចំនួន 12ដេប៉ូ

- ឈប់03ដេប៉ូ

- ប្រឈមនិងឈប់02ដេប៉ូ។

+ គោលបំណង

- ធ្វើជម្រឿនបច្ចុប្បន្នភាពនៃដេប៉ូ អាជីវករ/ក្រុមហ៊ុននាំចូល/អ្នកផលិតនិងចែកចាយគ្រាប់ពូជនិងបំណែកពូជដំណាំ។

- ផ្សព្វផ្សាយពីច្បាប់គ្រប់គ្រងគ្រាប់ពូជនិងបំណែកពូជដំណាំរបស់ជាតិនៃអគ្គនាយកដ្ឋានកសិកម្ម។

- ណែនាំអ្នកពាក់ព័ន្ធនិងការធ្វើអាជីវកម្មគ្រាប់ពូជនិងបំណែកពូជដំណាំខាងលើតម្រូវអោយមានការធ្វើច្បាប់ មានៈ

-អ្នកនាំចូលត្រូវធ្វើច្បាប់នាំចូលចែកចាយ(ទំនិញទាំងនោះត្រូវបានចុះបញ្ជីកានិងវិញ្ញាបនបត្របញ្ជាក់គុណភាពត្រឹមត្រូវ)

-ដេប៉ូ ត្រូវ ធ្វើច្បាប់អាជីកម្មផ្តល់អគ្គនាយកដ្នានកសិកម្ម(ទំនិញទាំងនោះត្រូវបានចុះបញ្ជីកានិងវិញ្ញាបនបត្របញ្ជាក់គុណភាពត្រឹមត្រូវ)

-អ្នកផលិតចែកចាយត្រូវសំណើរសុំច្បាប់ផលិតនិងធ្វើអាជីកម្មគ្រាប់ពូជនិងបំណែកពូជដំណាំទៅអគ្គនាយកដ្ឋានកសិកម្ម។

+ ចំពោះពេលវេលាដែលទុក្ខអោយគាត់ជំរះទំនិញចាស់ៗដែលគ្មានច្បាប់ បញ្ជីកានិងបញ្ជាក់គុណភាពត្រូវព្រមទាំងបកប្រែខ្មែរត្រឹមត្រូវគឺ ៣ខែ(៩០ថ្ងៃ)បន្ទាប់ពីទទូលបានការផ្សព្វផ្សាយនិងណែនាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter