មន្រ្តីជំនាញបានចុះពិនិត្យ ណែនាំបច្ចេកទេសចិញ្ចឹមជ្រូក និងចែកថ្នាំសម្រាប់មេរោគ ដល់ប្រជាកសិករចិញ្ចឹមជ្រូក
ចេញ​ផ្សាយ ២២ កក្កដា ២០២២
118

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

I- ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យ ក្នុងការអនុវត្តសកម្មភាពការងារឱ្យប្រសើរឡើង។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី២១ ខែកក្តដា ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន ៖

- សត្វគោចំនួន 365,525ក្បាល

- សត្វក្របីចំនួន 17,648ក្បាល

- សត្វសេះចំនួន 105ក្បាល

- សត្វជ្រូកចំនួន 31,061ក្បាល

- សត្វចៀមចំនួន 86ក្បាល

- សត្វពពែចំនួន 2,577ក្បាល

- សត្វមាន់ចំនួន 2,938,933ក្បាល

- សត្វទាចំនួន 1,076,326ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារបសុព្យាបាល

១.១- ការងារសុខភាពសារធារណៈ មន្រ្តីជំនាញបានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សម្រាប់អ្នកបរិភោគជាប្រចាំ នៅទីសត្តឃាត និងកន្លែងតាំងលក់ ។ ១.២- ការងារចរាចរសត្វ និងផលិតផលសត្វ

- នាំចេញស៊ុតសត្វទាស្រស់បានចំនួន 43,000គ្រាប់ ។

២- ការងារផលិតកម្ម

- បន្តបង្កាត់សិប្បនិម្មិតសត្វគោបាន 1មេ នៅស្រុកកំចាយមារ

- ចុះពិនិត្យមើលការចិញ្ចឹមសត្វជ្រូករបស់កសិករឈ្មោះ ឆើត ចន្ថា នៅភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច មានសត្វជ្រូកមេចំនួន 2ក្បាល សត្វជ្រូកកូនចំនួន 10ក្បាល និងសត្វជ្រូកសាច់ចំនួន 16ក្បាល (បានផ្សព្វផ្សាយការប្រើប្រាស់ឡជីវឧស្ម័ន) និងកសិករឈ្មោះ ពិត ហួង មានសត្វជ្រូកសរុបចំនួន 22ក្បាល (សត្វជ្រូកមេចំនួន 2ក្បាល សត្វជ្រូកកូនចំនួន 10ក្បាល សត្វជ្រូកជំទង់ចំនួន 10ក្បាល) នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង និងចែកថ្នាំសម្លាប់មេរោគម្នាក់ 1លិត្រផងដែរ ។

៣- ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ មន្រ្តីការិយាល័យ បានជួបពិភាក្សាការងារជាមួយក្រុមកាងារមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះត្រួតពិនិត្យបឋមវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ព្រមទាំងពិនិត្យអាគារពិសោធន៍សុខភាពសត្វក្នុងតំបន់ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter