សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។
I- ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យ ក្នុងការអនុវត្តសកម្មភាពការងារឱ្យប្រសើរឡើង។ ជាក់ស្តែងនៅថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី១៨ ខែកក្តដា ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន
- សត្វគោចំនួន 365,525ក្បាល
- សត្វក្របីចំនួន 17,648ក្បាល
- សត្វសេះចំនួន 105ក្បាល
- សត្វជ្រូកចំនួន 31,061ក្បាល
- សត្វចៀមចំនួន 86ក្បាល
- សត្វពពែចំនួន 2,577ក្បាល
- សត្វមាន់ចំនួន 2,938,933ក្បាល
- សត្វទាចំនួន 1,076,326ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារបសុព្យាបាល
១.១- ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានបន្តចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់សម្រាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់ ។
១.២- ការងារចរាចរសត្វ និងផលិតផលសត្វ
- នាំចេញស៊ុតសត្វទាស្រស់បានចំនួន 43,000គ្រាប់ ។
២- ការងារផលិតកម្ម
- បន្តចុះពិនិត្យឡជីវឧស្ម័នចាស់ៗបានចំនួន 57ឡ នៅឃុំសំរោង 36ឡ ឈប់ប្រើ 3ឡ ឃុំដំរីពួនមាន 25ឡ ឈប់ប្រើ 10ឡ ឃុំព្រៃឃ្នេស ស្រុកមេសាង ពិនត្យ14 ប្រើបាន4 និងនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុក ពារាំងមាន 7ឡ ប្រេីបាន 1ឡ មានជ្រូក 9ក្បាល ។
- បន្តចុះបង្កាត់សិប្បនិម្មិតសត្វគោបាន 2ក្បាល នៅស្រុកពារាំង
- បន្តចុៈតាមដានជម្ងឺសត្វផ្សព្វផ្សាយការចិព្ចឹាម និងពិនិត្យឡចាស់ៗ របស់កសិករឈ្មោះ យា សារេត មានសត្វជ្រូកបា 4ក្បាល មេ 2ក្បាល នៅភូមិវាំង ឃុំជីផុច កសិករឈ្មោះ ម៉ាណ សារ៉ាន មានសត្វជ្រូកសាច់ 12ក្បាល នៅភូមិស្គួន ឃុំជីផុច ស្រុកមេសាង បានណែនាំឱ្យគាត់ធ្វើជីវសុវតិជាប្រចាំចែកថ្នាំសម្លាប់មេរោគឱ្យគាត់ម្នាក់ៗ 1លីត្រ ។
៣- ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
លោកប្រធាន លោកអនុប្រធាន ការិយាល័យ បានជួបប្រជុំពិភាក្សាការងារ ជាមួយអាជីវករលក់ថ្នាំសត្វ និងចំណីសត្វ ស្តីពីនិតិវិធីការអនុវត្តន៍ក្នុងការស្តុក និងចែកចាយថ្នាំសត្វ ចំណីសត្វ ។