នារសៀលថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងសហការី បានជួបពិភាក្សាការងារជាមួយលោក OKIMASA CHIKIRA និងសហការី តំណាងក្រុមហ៊ុន Kett ( KETT ELECTRIC LABORATORY Co. Ltd.) ជាក្រុមហ៊ុនមានសេវាកម្មលក់ផលិតផលវាសសំណើមគ្រាប់ធញ្ញជាតិ ដែលគាំទ្រដោយ JICA។
លោក CHIKARA តំណាងក្រុមហ៊ុន Kett បានបង្ហាញអំពីផលិតផលឧបករណ៍នានារបស់ក្រុមហ៊ុនសម្រាប់វាស់សំណើមគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ។ តាមរយ:គម្រោងដែលគាំទ្រដោយ JICA នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបាននិងកំពុងធ្វើការសិក្សាលើការប្រើប្រាស់ឧបករណ៍វាស់សំណើមជាមួយអ្នកប្រកបរមុខបរវិស័យស្រូវអង្ករ និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំគម្រោងអនុវត្តន៍ដំណាក់កាលទីនៅក្នុងឆ្នាំ២០២៣ខាងមុខ ហើយចំពោះគម្រោងថ្មីនេះនឹងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ លោក អ៊ុក សំណាង បានសំដែងនូវសេចក្តីរីករាយរបស់ក្រុមហ៊ុន Kett ដែលបង្ហាញផលិតផលរបស់ក្រុមហ៊ុន និងគម្រោងកំពុងអនុវត្តន៍ ហើយចំពោះឧបករណ៍នេះ គឺមានសារ:សំខាន់សម្រាប់បច្ចេកវិទ្យាក្រោយពេលប្រមូលផល។ ហើយនៅចំមុខ មន្ទីរនឹងរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Kett ក្នុងការអនុវត្តគម្រោងនៅពេលខាងមុខ។