វារីវប្បករ បានប្រផលត្រីប្រា និងត្រីក្រាញ់សរុបចំនួន៧៦ ០០០គីឡូក្រាម
ចេញ​ផ្សាយ ១៥ កក្កដា ២០២២
111

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

១-ការងារវារីវប្បកម្ម ៖

កសិករឈ្មោះ សុខ វ៉េ នៅភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ បានចាប់លក់ត្រីបានចំនួន៧៦. ០០០ គ.ក្រ ស្មើថវិកាចំនួន ៣៦៩ 00០ ០០០ រៀល រួមមាន ៖ • ត្រីប្រាចំនួន៧០ ០០០ គ.ក្រ តម្លៃ ៤ ៥០០ រៀល/គ.ក្រ ស្មើថវិកា ៣១៥ ០០០ ០០០ រៀល • ត្រីក្រាញ់ចំនួន៦ ០០០ គ.ក្រ តម្លៃ ៩ ០០០ រៀល/គ.ក្រ ស្មើថវិកា ៥៤ ០០០ ០០០ រៀល។

២-ការចូលរួមវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលា ៖

លោក ងិន សុខ នាយរងខណ្ឌ លោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក ញ៉ិល តុល មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានចូលវគ្គបណ្ដុះបណ្ដាល ស្ដីពីការវាយតម្លៃផ្អែកលើសមិទ្ធកម្មពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ រៀបចំដោយរដ្ឋបាលជលផល នៅខេត្ដតាកែវ។

៣-ការងារការពារ និងអភិរក្សធនធានជលផល ៖

ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ បង្រ្កាបបទល្មើស និងអភិរក្សធនធានជលផល នៅឃុំដំរីពួន ស្រុកស្វាយអន្ទរ និងនៅឃុំធាយ ស្រុកបាភ្នំ ដោយអនុវត្ដបានចំនួន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

ឧបនេសាទស្បៃមុងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ៖

-លូស្បៃមុងចំនួន៣៦ មាត់

-របាំងស្បៃមុងប្រវែង ១ ៧០០ ម៉ែត្រ

-បង្គោលចម្រឹងចំនួន៧២៥ ដើម

-ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់៣៥ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter