ទីប្រឹក្សាគម្រោង ADB មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះជួបអាជ្ញាធរភូមិ ឃុំដើម្បីសាកសួរព័ត៍មានពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងពិនិត្យទីតាំងដែលត្រូវសាងសង់ចត្តាឡីស័ក។
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
123

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ-អង្គារ១៣-១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ត្រូវនិងទី១១-១២ ខែកក្តដា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមាន៖

-គោក្របី 375.285ក្បាល

-សេះ101ក្បាល

-ជ្រូក28.768ក្បាល

-ចៀម78ក្បាល

-ពពែ2478ក្បាល

-ទា1.060.177ក្បាល

-មាន់2.818.747ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារបសុព្យាបាល

១.១-ការងារសុខភាពសារធារណៈ

-លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមចុះត្រួតពិនិត្យដំណើរការជួសជុល និងកែលំអទីតាំងសត្តឃាតបាភ្នំ ស្រុកបាភ្នំ និង សត្តឃាតកំពង់សឹង្ហ ស្រុកព្រះស្តេច ដោយមានការចូលរួមពី មន្រ្តីរដ្ឋបាលសាលាខេត្តព្រៃវែង មន្រ្តីមកពីមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត អាជ្ញាធរដែនដីមេភូមិ មេឃុំ ម្ចាស់សត្តឃាតដ្ឋាន និងមន្រ្តីប្រចាំស្រុកបាភ្នំ និងស្រុកព្រះស្តេច។

-មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។ ១.២-ការងារចរាចរសត្វ និងផលិតផលសត្វ ការនាំចេញស៊ុតទាស្រស់បានចំនួន ៧៥ 000គ្រាប់ ។

២-ការងារផលិតកម្ម

-ចុះបង្កាត់សិប្បនិម្មិតគោបាន ១ក្បាលនៅស្រុកកំចាយមារ ។

-តំឡើងឡរជីឧស្ម័នបាន១ នៅសត្តឃាតដ្ឋាន ស្រុក បាភ្នំ ។

-ចុះពិនិត្យឡជីវឧស្ម័នមាន៥ឡប្រើបាន២ឡ ខូច១ និង២ទៀតឈប់ប្រើ ។

-ចុះពិនិត្យការចិញ្ចឹមសត្វដល់កសិករ ថន ផល្លីចិពឹា្ចមមាន់ស្រែចំនួន៣០០ក្ប កសិករ ចិត្ត ធារឹត ចិញ្ចឹមគោ១៥ក្បាល និងពពែ១០ក្បាល នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង និងកសិករចិញ្ចឹមជ្រូក គា ហ៊ាន មានជ្រូកចំនួន៣៦ក្ប នៅស្រុកស្វាយអន្ទរ បានណែនាំឲ្យគាត់ធ្វើជីវសុវតិភាពឲ្យបានជាប្រចាំព្រមទាំងចែកថ្នាំសំលាប់មេរោគចំនួន១លីត្រម្នាក់ផងដែរ។

៣-ការងារសហការណ៍

ជូនដំណើរទីប្រឹក្សាគម្រោង ADB មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះជួបអាជ្ញាធរភូមិ ឃុំដើម្បីសាកសួរព័ត៍មានពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងពិនិត្យទីតាំងដែលត្រូវសាងសង់ចត្តាឡីស័កផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter