មន្ត្រីជំនាញបានចុះបង្កាត់សប្បនិមិ្មតជ្រូក ណែនាំពីបច្ចេកទេសចិញ្ចឹមជ្រូក មាន់​ និងផ្តល់ជូនថ្នាំសម្លាប់មេរោគដល់ប្រជាកសិករ
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
178

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ-ពុធ ៨-៩រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ដល់២៣ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារសុខភាពសត្វ

១.១-ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២-ការងារចរាចរសត្វ និងផលិតផលសត្វ

ការនាំចេញស៊ុតទាស្រស់ទៅភ្នំពេញចំនួន ៤៥ 000គ្រាប់

២-ការងារផលិតកម្ម

ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះបង្កាត់សប្បន្និម្មិតជ្រូកនៅស្រុកកំពង់ត្របែកបានចំនួន ២ ក្បាលនិងពិនិត្យកូនជ្រូកដែលកើត វាមានសុខភាពល្អ និងបង្កាត់សិប្បនិម្មិតគោបាន ១មេ របស់កសិករសន កុសល នៅភូមិទានភ្លើង ឃុំស្មោងខាងជើងរួចបន្តចុះពិនិត្យស្ថានភាពប្រើប្រាស់ឡជីវឧស្ម័ន នៅឃុំត្រពាំងស្រែនៅដំណើការចំនួន៦ឡ មួយចំនួនទៀតត្រូវបោះបង់។

៣-ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ

-ការិយាល័យបានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក ដូចជា ការផ្សព្វផ្សាយឡជីវឧស្ម័ន ការប្រមូលអាករ ការតាមដានជំងឺសត្វ ការងារផលិតកម្ម និងបញ្ហាផ្សេងៗ ។

-ចុះពិនិត្យមេីលការចិញ្ចឹមជ្រូក របស់កសិករ ឈ្មោះ ជា និត មានជ្រូកសរុប ២៨ក្បាល (មេ៤ បា១ កូន៨ ជំទង់ ១៥ក្បាល) នៅភូមិពហ៊ា ឃុំកំពង់ពពិល ស្រុកពារាំង បានណែនាំពីបច្ចេកទេស ចិញ្ចឹម និងចែកថ្នាំសម្លាប់មេរោគ និងចុះភូមិត្របែកកើត ឃុំអង្គរទ្រេត ពិនិត្យការចិញ្ចឹមមាន់របស់ កសិករ ភុំ សុផាត មាន់មានសរុប២២០ក្បាល របស់កម្មវិធីបឹងទន្លេសាប បានណែនាំពីវិធីសាស្ដ្រព្យាបាល ការប្រើប្រាស់ចំណី ការធ្វើអនាម័យទ្រុងនិងបាញ់ថ្នាំសម្លាប់មេរោគនៅទ្រុងចិញ្ចឹម ។

៤-ការងារមន្ទីរពិសោធន៍ ចុះបូមឈាមជ្រូក និងគោនៅសត្តឃាតក្រុងព្រៃវែង បានលទ្ធផលគោ ២ក្បាល និងជ្រូក១៤ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter