ខណ្ឌរដ្ឋបាលជលផលបានចុះពង្រឹងបច្ចេកទេសចិញ្ចឹមកង្កែបសាច់ ដល់ក្រុមបណ្ដុំចិញ្ចឹមកង្កែបភូមិស្ពាន ឃុំកោះចេក និងភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
226

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

I-ការងារវារីវប្បកម្ម 

១-វារីវប្បករឈ្មោះ ចាង ជីម នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ បានលក់ត្រីសាច់ និងត្រីពោសាច់បានសរុបចំនួន ១០០ តោន ស្មើថវិកាសរុបចំនួន ៤៥២ ០០០ ០០០ រៀល មានដូចខាងក្រោម ៖

- ត្រីប្រាសាច់ចំនួន ៩០ តោន តម្លៃ ៤ ៣០០ រៀល/គ.ក្រ ស្មើថវិកាចំនួន ៣៨៧ ០០០ ០០០ រៀល

- ត្រីពោសាច់ចំនួន ១០ តោន តម្លៃ ៦ ៥០០ រៀល/គ.ក្រ ស្មើថវិកាចំនួន ៦៥ ០០០ ០០០ រៀល

២-ខណ្ឌរដ្ឋបាលជលផលចុះពង្រឹងបច្ចេកទេសចិញ្ចឹមកង្កែបសាច់ដល់បណ្ដុំចិញ្ចឹមកង្កែបភូមិស្ពាន ឃុំកោះចេក និងភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ។

II-ការងារសហគមន៍ស្រះជម្រកត្រី

ខណ្ឌរដ្ឌបាលជលផលព្រៃវែង បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានចុះតាមដាន ត្រួតពិនិត្យ និងពង្រឹងការប្រើប្រាស់ថវិការ (កម្មវិធីCAPFISH Capture) បស់សហគមន៍ស្រះជម្រកត្រីអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក និងសហគមន៍ស្រះជម្រកត្រីព្រុំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច។

ចំនួនអ្នកចូលទស្សនា
Flag Counter