លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
១-ការងារវារីវប្បកម្ម
វារីវប្បករចំនួន៣ គ្រួសារ នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ លក់ត្រីប្រាសាច់ និងត្រីពោសាច់ បានសរុបចំនួន ១៥ តោន ស្មើថវិកាសរុបចំនួន៧១ ៣០០ ០០០ រៀល មានដូចខាងក្រោម ៖
- ត្រីប្រាសាច់ចំនួន ១០ តោន តម្លៃ ៤ ៣០០ រៀល/គ.ក្រ ស្មើថវិកាចំនួន៤៣ ០០០ ០០០ រៀល
- ត្រីពោសាច់ ៥ តោន តម្លៃ ៥ ៦៦០ រៀល/គ.ក្រ ស្មើថវិកាចំនួន២៨ ៣០០ ០០០ រៀល។
២-ការងារសហគមន៍ស្រះជម្រកត្រី
ខណ្ឌរដ្ឌបាលជលផលព្រៃវែង បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានចតាមដាន ត្រួតពិនិត្យ និងពង្រឹង ការប្រើប្រាស់ថវិការបស់សហគមន៍ស្រះជម្រកត្រីបឹងផ្លាំង ស្រុកស៊ីធរកណ្ដាល និងសហគមន៍ស្រះជម្រកត្រីបឹងលើ ស្រុកបាភ្នំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម