សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
-ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុក្ខដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃសុក្រ៣រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
-ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
-មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការងារចរាចរសត្វ និងផលិតផលសត្វ
-នាំចេញស៊ុតទាស្រស់ទៅភ្នំពេញចំនួន20000គ្រាប់ ។
២-ការងារផលិតកម្ម
-ចុះពិនិត្យឡជីវឌស្ម័នដែលចាស់ៗ នៅភូមិព្រៃខ្វែកឃុំស្វាយអន្ទរ ឃើញថា៤ឡ មាន សុខា,សុង សួ, ឆាង ឈាន នឹងវ៉ែន ប៊ុន ឡទាំង៤មិនដំណើរការ ខ្លះលក់គោអស់ និងខ្លះទៀតខូចឆ្នាំង និងចង្គាន បានជម្រាបជូនគាត់និងហៅជាងមកជួសជុលជូនគាត់ឡើងវិញ ។
-ចុះបង្កាត់សិប្បនិម្មិតគោបាន1មេ នៅស្រុករំដួលខេត្តស្វាយរៀង ។
-ចុះពិនិត្យការចិញ្ចឹមជ្រូកមេបាន២គ្រួសារ មានជ្រូកសរុប១៣ក្បាល សាច់៣ក្បាល នៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង បានណែនាំឲ្យគាត់ធ្វើអនាម័យ អនុវត្តន៍វិធានជីវសុវត្ថិភាព និងចាក់វ៉ាក់សាំង ។
៣-ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
-បានសហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំនិស្សិតចំការដូងដោយ មានការគាំទ្រអង្គការAVSF ចុះអង្កេតសេវាកម្បបសុពេទ្យ នៅឃុំស្ពឺ (ក) និងឃុំស្ដៅកោង ទៅលើអ្នកទិញមាន់រស់ចំនួន 6នាក់ ។