នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបន្ទប់វិភាគជាតិពុលក្នុងបន្លែ និងផ្លែឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានធ្វើការតេស្តសាកល្បងរកសារធាតុពុលក្នុងបន្លែដែលបានទិញពីក្នុងផ្សារក្រុងព្រៃវែងមានដូចជា៖
-ស្ពៃតឿ ចំនួន ១ សំណាក
-ស្ពៃចង្កឹះ ចំនួន ១សំណាក
-សាលាដ៍ ចំនួន ១សំណាក
-ខ្ញី ចំនួន ១សំណាក
-ម្ទេសដៃនាង ចំនួន ១សំណាក
-ខ្ទឹមស ចំនួន ១សំណាក
+លទ្ធផលសម្រេចបាន៖
លទ្ធផលឃើញថា៦សំណាកដែលបានយកមកធ្វើការវិភាគរកជាតិពុលគឺមាន
-ស្ពៃតឿ ស្ពៃចង្កឹះ សាលាដ៍ ខ្ញី ម្ទេសដៃនាង មានសុវត្ថិភាព។
-ចំណែកខ្ទឹមស គ្មានសុវត្តិភាពទេ។