នៅថ្ងៃពុធ ២ក់ើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានផ្តល់កូនឈើជូន វត្តប្រស្រែ ស្ថិតនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ កូនឈើចំនួន ១៦០ដើម ក្នុងនោះរួមមាន កូនបេងចំនួន៥០ដើម កូនគគីរចំនួន៥០ដើម និងកូនឈើទាលចំនួន៦០ដើម និងផ្តល់កូនឈើជូនសាលាអនុវិទ្យាល័យអង្គប្រជុំ ស្ថិតនៅឃុំថ្មពូន ស្រុកកញ្ជៀច ចំនួន២០០ដើម ក្នុងនោះរួមមានកូនឈើទាល គគីរ បេង និងកូនធ្នង់។ គោលបំណង៖ ដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើ បង្កើនធម្មជាតិបៃតង និងការពារលំនឹងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម