នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងសហការី បានទទួល និងធ្វើបទ បង្ហាញ អំពីសក្តានុពល និងវឌ្ឍនៈភាពវិស័យកសិកម្មនៅខេត្តព្រៃវែង ជូនដល់ប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាភិបាលនឹងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងដំណើបេសកកម្មស្វែងយល់ នឹងវាយតម្លៃអំពីលទ្ឋផលការអនុវត្តគម្រោងRice-SDP និងTSSD-AF លើទឹកដីខេត្តព្រៃវែង។
On 25 May 2022 Mr. Ouk Samnang Director of Agriculture Forestry and Fisheries Prey Veng has received and presented the potential and progress of the agricultural sector in Prey Veng to the High Delegation, Board and President of the Asian Development Bank (ADB) during the mission to understand and evaluate the results of the implementation of the Rice project SDP and TSSD-AF in Prey Veng province.