ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់ក្រោមឱវាទបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្ដបានចំនួន០២ ករណី
ចេញ​ផ្សាយ ២៤ ឧសភា ២០២២
120

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ការការពារ និងអភិរក្សធនធានជលផល ៖

ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់ក្រោមឱវាទបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំពាមមានជ័យ ស្រុកពាមរក៍ និងនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង អនុវត្ដបានចំនួន០២ ករណី។

វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ មាន ៖

1-លូស្បៃមុងចំនួន ៦៦ មាត់

2-របាំងស្បៃមុងប្រវែង ២.៣៣០ ម៉ែត្រ

3-បង្គោលចម្រឹងឬស្សីចំនួន ៩៧៥ ដើម

4-លែងកូនត្រីចម្រុះទម្ងន់ ៤០ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter