គម្រោង Rusth-IT របស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានជំនួយគាំទ្រកសិករក្រីក្រក្នុងបណ្តុំអាជីកម្មផលិតកម្មបន្លែ និងមាន់
ចេញ​ផ្សាយ ២៤ ឧសភា ២០២២
126

គម្រោង Rusth-IT របស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានជំនួយគាំទ្រកសិករក្រីក្រក្នុងបណ្តុំអាជីកម្មផលិតកម្មបន្លែ និងមាន់ ដែលរងផលប៉ះពាល់ពីជម្ងឺ Covid-19 បានផ្តល់សម្ភារៈមានដូចជា៖ ពូជបន្លែ ពូជមាន់ ជី ស្បៃ ចំណីមាន់ ថ្នាំព្យាបាល សំណាញ់។ល។ ចំនួន១ ២២៨គ្រួសារ (បណ្តុំផលិតកម្មមាន់ចំនួន៦៥៤គ្រួសារ និងបណ្តុំផលិតកម្មបន្លែចំនួន៥៧៤គ្រួសារ) ក្នុងនោះកសិករក្រីក្រចំនួន១២៨គ្រួសារ។ កសិករម្នាក់ៗ ទទួលបានសម្ភារៈស្មើនឹងថវិកា១០០ដុល្លារ រីឯកសិករមានប័ណ្ណក្រ១ និងក្រ២ ទទួលបានជាសម្ភារៈស្មើនឹង២០០ដុល្លារ ដែលសម្ភារៈទាំងអស់សរុបជាថវិកា ស្មើនឹង១៣៥ ០០០ដុល្លារ។

ចំនួនអ្នកចូលទស្សនា
Flag Counter