លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ការការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ ឃុំធាយ ស្រុកបាភ្នំ និងកន្លែងអភិរក្សជលផលក្បាលខ្មោច ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានចំនួន០២ ករណី។
ឧបករណ៍នេសាទខុសច្បាប់ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងរួមមាន ៖
1- លូស្បៃមុងចំនួន ៣៤ មាត់
2- របាំងស្បៃមុងប្រវែង ១.៦០០ ម៉ែត្រ
3- បង្គោលចម្រឹងចំនួន ៦១០ ដើម
4- ចាក់លែងត្រីចម្រុះទម្ងន់២០ គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម