មន្រ្តីជំនាញ ចុះផ្សព្វផ្សាយការចិញ្ចឹមជ្រូក ណែនាំពីការធ្វើជីវសុវតិភាពជាប្រចាំ និងចែកថ្នាំសំលាប់មេរោគជូនដល់កសិករ។
ចេញ​ផ្សាយ ១២ ឧសភា ២០២២
125

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារសុខភាពសត្វ

១.១-ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

២-ការងារផលិតកម្ម

-មន្រ្តីបានចូលរួមវគ្គពង្រឹងសមត្ថភាពក្រុមបណ្តុំមាន់សាច់ នៅឃុំក្របៅ សមាសភាពចូលរួម៣៦ នាក់ ស្រី ១៤នាក់ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន មានអ្នកសម្រេច ចិត្ត ធ្វើឡបានមួយនាក់ ។

-ក្រុមជាងបានចុះតម្លើងឡជីវឧស្ម័នបាន២ មួយនៅភូមិសន្លុង ឃុំព្រៃឃ្នេស និងមួយទៀតនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ។

-ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះបង្កាត់សិប្បនិម្មិតមជ្រូកស្រុកកំពង់ត្របែកបានមេចំនួន 4ក្បាល

៣-ការងារផ្សព្វផ្សាយ

សិក្ខាសាលា និងប្រជុំផ្សេងៗ ចុះផ្សព្វផ្សាយការចិញ្ចឹមជ្រូកដល់ កសិករ ពោ ពុំ នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែចិព្ចឹាមជ្រូកមេចំនួន ៥ក្បាល កូន២១ក្បាល និងទុកសាច់១១ក្បាល ។បានណែនាំឲ្យគាត់ធ្វើជីវសុវតិភាពជាប្រចាំ និងចែកថ្នាំសំលាប់មេរោគឲ្យចំនួន០;5លីត្រ។

៤-ការងារចរាចរសត្វ និងផលិតផលសត្វ

-នាំចេញស៊ុតទាស្រស់ទៅភ្នំពេញចំនួន60 000គ្រាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter