សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
២-ការងារផលិតកម្ម លោកប្រធានការិយាល័យ ចុះពិនិត្យការសាងសង់ឡរ ជីវឧស្ម័ននិងផ្សព្វផ្សាយឡនៅភូមិពោធិជ្រក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច មមានអ្នកចូលរួម ក្រុម ប្រឹក្សាឃុំ មេភូមិ និងកសិករចំនួន២៣នាក់ ស្រី៥នាក់ ។
៣-ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ ចុះផ្សព្វផ្សាយឡជីវឧស្ម័នដល់កសិករ ឈ្មោះ ធី ធីល គាត់ចាប់អារម្មណ៍ ចង់ធ្វើ នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ។