សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៥ត្រូវនិងថ្ងៃទី9ខែឧសភា ឆ្នាំ2022 នេះការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
២-ការងារផលិតកម្ម
ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ បង្កាត់សប្បន្និម្មិតជ្រូក បាន៣ក្បាល នៅស្រុកកំពង់ត្របែក និងពិនិត្យមើលកូនជ្រូកបង្កាត់សិប្បនិម្មិត កូនទាំងអស់មានសុខភាពល្អ ។
៣-ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
-ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់អជីវករ ពីថ្នាំសត្វនិងចំណីសត្វ ដល់អជីវករនៅស្រុកមេសាង ។
-ផ្ស្ពព្វផ្សាយឡជីវឪស្នន័ និងឯកភាពទទួលឡបាន១នាក់ ឈ្មោះ ភន់ សុខុម ភូមិបឹងឃុំច្រេស និងពិនិត្យការដាំបន្លែរបស់កសិករដែលប្រើកាកសំណល់ឡជីវឧស្ម័ន ។
-ចុះពិនិត្យការដាំដំណាំចំណីសត្វ របស់កសិករ ឈ្មោះ ឃាង ខុន ដាំបានចំនួន 0.40ហិកតា នៅភូមិទួលសង្កែបណ្តោយ ឃុំជាច ជាពូជស្មៅដូង ។