វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់
ចេញ​ផ្សាយ ០៥ ឧសភា ២០២២
127

នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកញ្ច្រៀច បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកបណ្តុំចិញ្ចឹមមាន់ ស្តីពីការគ្រប់គ្រងបណ្តុំ និងបច្ចេកទេសចិញ្ចឹមមាន់ នៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ។

ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីASPIRE នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ។

អ្នកចូលរួមសរុប៣៥នាក់(ស្រី១៨នាក់)។

-ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាភ្នំ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកបណ្តុំអាជីវកម្មបន្លែ ស្តីពីការគ្រប់គ្រងបណ្តុំ និងបច្ចេកទេសចិដាំដុះបន្លែ នៅឃុំធាយ ស្រុកបាភ្នំ។

ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

ដែលមានអ្នកចូលរួមសរុប៣៣នាក់ ស្រី១៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter