សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I- ស្ថានភាពទូទៅ
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអនាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
២-ការងារផលិតកម្ម
-មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន 1ក្បាលនៅស្រុករំដួល ខេត្តស្វាយរៀង ។
-មន្រ្តីជំនាញបានចុះពិនិត្យមេីលការចិញ្ចឹមគោ ចែកថ្នាំប្លឺមេឌីឡែន ដល់ម្ចាស់សត្វ និងផ្សព្វផ្សាយពីឡជីវ ឧស្ម័នដល់កសិករ ឈ្មោះ ផល រ៉ន មានគោ5ក្បាល នៅភមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ។
៣-ការងារមន្ទីរពិសោធន៍
មន្រ្តីជំនាញបានសហការណ៍ជាមួយមន្រ្តីស្រាវជ្រាវផលិតកម្មសត្វ សុខភាពសត្វ និងបសុព្យាបាល ចុះយកសំណាកនៅភូមិ ទព័ស្ដេច ឃុំធាយ បានទា ចំនួន 36ក្បាល និងមាន់ ចំនួន14ក្បាល ។
៤-ការងារផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
-ការោយាល័យបានចាត់មន្រ្តី១រូប ដើម្បីចូលរួមសិក្ខាសាលាតាមរយៈ ZOOM ស្តីពីលក្ខន្តិកសម្រាប់ការអភិវឌ្ឍន៍គម្រូកសិដ្ឋានចិញ្ចឹមសត្វមានប្រព័ន្ធជីវឧស្ម័ន ជាដំណោះស្រាយ ក្នុងការគ្រប់គ្រងកាកសំណល់។ ដែលរៀបចំដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ អនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយ អគ្គនាយកដ្ឋាន និង អង្គការUNIDO ។
-មន្រ្តីជំនាញបានសហការជាមួយកម្មវិធី ASPIRE ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឡជីវឧស្ម័ន ដល់បណ្ដុំចិញ្ចឹមមាន់ នៅស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច ស្រុកពារាំង និងស្រុកមេសាង។