ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលអនុវត្ដបានចំនួន ០២ករណី
ចេញ​ផ្សាយ ២៩ មេសា ២០២២
121

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃព្រហស្បត៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ការងារការពារប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង និងនៅឃុំបាបោង ស្រុកពាមរក៍ អនុវត្ដបានចំនួន ០២ ករណី ដោយបានរុះរើបំផ្លាញឧបករណ៍នេសាទនៅនឹងកន្លែងរួមមាន ៖

1-លូស្បៃមុងចំនួន ២៥ មាត់

2-របាំងស្បៃមុងប្រវែង១.៥៤០ ម៉ែត្រ

3-បង្គោលចម្រឹងចំនួន ៧០០ ដើម

4-ចាក់ត្រីចម្រុះទម្ងន់៣០ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter