ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទ អនុវត្ដបានចំនួន២ ករណី
ចេញ​ផ្សាយ ២៧ មេសា ២០២២
124

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ការងារការពារប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ ឃុំធាយ ស្រុកបាភ្នំ និងនៅក្នុងកន្លែងអភិរក្សជលផលបឹងចក ឃុំល្វេ ស្រុកស៊ីធរកណ្ដាល អនុវត្ដបានចំនួន២ ករណី ដោយបានរុះរើបំផ្លាញឧបករណ៍នេសាទនៅនឹងកន្លែងរួមមាន ៖

1-លូស្បៃមុងចំនួន ១១ មាត់

2-របាំងស្បៃមុងប្រវែង៦៣០ ម៉ែត្រ

3-បង្គោលចម្រឹងចំនួន ៣១០ ដើម

4-ចាក់ត្រីចម្រុះទម្ងន់១០ គ.ក្រ

5-សម្រាស់ទំហំ ៤៩០ ម៉ែត្រការេ។

ចំនួនអ្នកចូលទស្សនា
Flag Counter