សិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម
ចេញ​ផ្សាយ ២៦ មេសា ២០២២
116

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

-ការអញ្ជើញចូលរួម៖

១-លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម

២-លោក ស៊ិន សាវុទ្ធ ប្រធានការិយាល័យនីតិកម្មកសិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម

៣-លោក ថា សុភ័ក្រ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម

-សម្របសម្រួល និងដឹកនាំដោយ លោក យ៉ាន ច័ន្ទថា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

-សិក្ខាកាមអញ្ជើញចូលរួមសរុបចំនួន៥៨នាក់​ ស្រី១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter