លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ការងារការពារប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ និងនៅក្នុងកន្លែងអភិរក្សជលផលបឹងចកស្រុកស៊ីធរកណ្ដាល អនុវត្ដបានចំនួន២ ករណី ដោយបានរុះរើបំផ្លាញឧបករណ៍នេសាទនៅនឹងកន្លែងរួមមាន ៖
1-លូស្បៃមុងចំនួន ១២ មាត់
2-របាំងស្បៃមុងប្រវែង៧៦០ ម៉ែត្រ
3-បង្គោលចម្រឹងចំនួន ៣៣០ ដើម
4-ចាក់ត្រីចម្រុះទម្ងន់១០ គ.ក្រ
5-សម្រាស់ទំហំ ៤៩០ ម៉ែត្រការេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម