សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
២-ការងារផលិតកម្ម
មន្រ្តីជំនាញបានចុះពិនិត្យមេីលការចិញ្ចឹមជ្រូកនិងចាក់វ៉ាក់សំាងជ្រូក របស់កសិករឈ្មោះ វ៉ាន់ ណេត មានជ្រូកមេ៨ក្បាល.សាច់២០ក្បាល និងកូន១៥ក្បាល និងចុះ ពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក របស់ក្រុមហ៊ុន CP នៅស្រុកកំចាយមារ មានជ្រូកសាច់ចំនួន 1300 ក្បាល ។
៣-ការងារមន្ទីរពិសោធន៍
ក្រុមការងារចុះយកវត្ថុវិភាគនៅ សត្តឃាត ដ្ឋាន ស្វាយ អន្ទរ បាន ជ្រូក 17ក្បាល គោ 03ក្បាល ។ យក ឈាម និង សេរ៉ូម ។ ផ្ញើរទៅ វិទ្យាស្ថាន ស្រាវជ្រាវសុខភាពសត្វ បសុព្យាបាល នៃ អគ្គនាយកដ្ឋាន សុខ ភាព សត្វ និង ផលិតកម្ម សត្វ រាជធានី ភ្នំពេញ ។