មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២២ មេសា ២០២២
106

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃព្រហស្បត្តិ៍ ៥រោច ខែចេត្រ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទ២១ ខែមេសា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III- លទ្ធផលសម្រេចបាន

១-ការងារសុខភាពសត្វ

១.១-ការងារសុខភាពសារធារណៈ

មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

២-ការងារផលិតកម្ម

-មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន1ក្បាលនិងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ននៅស្រុកស្វាយអន្ទរ។

-មន្រ្តីជំនាញបានចុះពិនិត្យមេីលការចិញ្ចឹមទា និងណែនាំពីបច្ចេកទេសដល់កសិករ ឈ្មោះ រដ្ឋា ស្រីទូចមានទា3500ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ។

៣-ការងារប្រជុំ និងផ្សព្វផ្សាយ មន្រ្តីជំនាញបានចូលរួមវេទិការសាធារណះនៅស្រុកមេសាង មានប្រជាពលរដ្ឋចូលរួមចំនួន១២៥នាក់ស្រី៨៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter