សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃពុធ៥រោច ខែចេត្រ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណះ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។ ១.២-ការងារបសុព្យាបាល ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងដុំពក គោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
-ចាក់សារទឹកបានគោ២២៤ក្បាល ក្របី៤ក្បាល
-អុតក្តាម បានគោ៦១ក្បាល
-ដុំពកបានគោ៩៧ក្បាល នៅស្រុកមេសាង ស្រុកពាមជរនិងស្រុកកំចាយមារ ។
២-ការងារផលិតកម្ម
មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន 1និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នដល់កសិករចិញ្ចឹមសត្វ នៅភូមិតាដុក ឃុំដូចកឺង ស្រុកកំចាយមារ ។
៣-ការងារប្រជុំ និងផ្សព្វផ្សាយ
- លោកប្រធានការិយាល័យ បានដឹកនាំកសិករចិញ្ចឹមសត្វ ចូលរួមប្រជុំពិភាក្សាតាមរយៈតំណរភ្ជាប់ zoom នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
- មន្រ្តីជំនាញបានចូលរួមវេទិការសាធារណះនៅភូមិអង្គព្រះឃុំច្រេសប្រពលរដ្ឋចំនួន៨៤នាក់ស្រី៣៣នាក់។
- មន្រ្តីជំនាញបានចុះពិនិត្យ និងផ្សព្វផ្សាយការចិញ្ចឹមទា ចែកថ្នាំសម្លាប់មេរោគ ដដល់កសិកស្រ៊ា ន ចាន់ណា មានទា 3900ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង និងពិនិត្យការចិញ្ចឹមជ្រូក នៅភូមិតាដុក ឃុំដូនកឺង របស់កសិករឈ្មោះ យេ ស្រីណុច មានជ្រូកមេ 3 ក្បាល កូនជ្រូក10 ក្បាល ជ្រូកសាច់ 21ក្បាល ។